អាជ្ញាធរ​រាជធានី​នឹង​បើក​យុទ្ធនាការ​កាត់ ទម្លាក់​ខ្សែកាបិ៍​ពី​បង្គោល​ភ្លើង​​ ទៅ​​ដាក់​ក្រោម​ដី ចាប់ពី​ថ្ងៃ​២០​មិថុនា​តទៅ

អាជ្ញាធរ​រាជធានី​នឹង​បើក​យុទ្ធនាការ​កាត់ ទម្លាក់​ខ្សែកាបិ៍​ពី​បង្គោល​ភ្លើង​​ ទៅ​​ដាក់​ក្រោម​ដី ចាប់ពី​ថ្ងៃ​២០​មិថុនា​តទៅ

ភ្នំពេញ​ ៖​ អាជ្ញាធរ​រាជធានី​នឹង​បើក​យុទ្ធនាការ​កាត់ ទម្លាក់​ខ្សែកាបិ៍​ របស់​ក្រុមហ៊ុន​នានា ពី​បង្គោល​ភ្លើង​លើ​អាកាស មក​ចូល​បំពង់​បណ្ដាញ​ក្រោម​ដី​វិញ នៅ​តាម​បណ្ដា​​មហាវិថី​សំខាន់ៗ​ចំនួន​៦ ដែល​យុទ្ធនាការ​នេះ​នឹង​ចាប់ផ្ដើម ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦​ខាងមុខនេះ​តទៅ។

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​មួយ របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​។ ក្នុង​សេចក្តីជូន​ដំណឹង​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ផ្ដើម​យុទ្ធនាការ កាត់​ខ្សែកាបិ៍​លើ​អាកាស​ទម្លាក់​មក​ក្នុង​ដី​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង សុវត្ថិភាព​នៃ​បណ្ដាញ​ខ្សែកាបិ៍ និង​ដើម្បី​លើកកម្ពស់ សោភណភាព​រាជធានី​ភ្នំពេញ ហើយ​មហាវិថី​ទាំង​៦ ដែល​នឹង​ត្រូវ​កាត់​ទម្លាក់​ខ្សែកាបិ៍ ពីលើ​អាកាស​មក​ចូល​បំពង់​បណ្ដាញ​ក្រោម​ដី​វិញ​នោះ រួមមាន​មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធ រុស្ស៊ី មហាវិថី​ព្រះមុនីវង្ស មហាវិថី​ម៉ៅ​សេង​ទុង មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ព្រះសីហនុ។ ខាងក្រោម​នេះ​ជា សេចក្តី ជូន​ដំណឹង​ទាំងស្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ៕