អ៊ី​យ៉ា​..!​តារា​ចម្រៀង សាន សេរី​វុ​ឌ្ឍ ផ្ដើម​លេច​មុខ​លើ​សកម្មភាព​មនុស្សធម៌​ ជាមួយ​លោក ទិ​ត្យ វិច្ឆិកា​

ភ្នំពេញ ៖ ម្ចាស់​បទ​ពុក​ម៉ែ​ដួងខែ​កូន និង ស្នេហ៍​វ័យ​សិក្សា ដែល​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​លោក សាន សេរី​វុ​ឌ្ឍ ថ្មីៗ​នេះ​បាន​ផ្តើម​បង្ហាញមុខ​ជួយ​សង្គម​លើ​សកម្មភាព​មនុស្សធម៌​ ចែក​អំណោយ​គ្រឿង​ឧបភោគ​-​បរិភោគ​និង​សម្ភារៈ​សិក្សា​ដល់​កុមារ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​ក្នុង​ទឹកដី​ខេត្ត​កោះកុង​តាមរយៈ​តារា​ប្រុស​លោក ទិ​ត្យ វិច្ឆិកា និង​អ្នក​សម្រួល​បទ​ភ្លេង​លោក គង់ ពិសិដ្ឋ។

អ៊ី​យ៉ា​..!​តារា​ចម្រៀង សាន សេរី​វុ​ឌ្ឍ ផ្ដើម​លេច​មុខ​លើ​សកម្មភាព​មនុស្សធម៌​ ជាមួយ​លោក ទិ​ត្យ វិច្ឆិកា​

រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​តារា​ចម្រៀង​ប្រុស​សម្បុរ​ស្រអែម​លោក សាន សេរី​វុ​ឌ្ឍ យក​មក​បង្ហោះ​ចែករំលែក​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ គឺ​ភាគច្រើន​សុទ្ធសឹង​បង្ហាញ​ពី​សកម្មភាព​នៅ​ពេល​ដែល​លោក​ និង​តារា​ចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​នាំ​យក​សម្ភារៈ​ជាច្រើន​ទៅ​ចែក​ជូន​ដល់​កុមារ និង ប្រជាពលរដ្ឋ​តាម​សហគមន៍​ដោយមាន​ទាំង​ការចែក​សៀ​ភៅ ប៊ិច និង​ថវិកា​មួយ​ចំនួន ចែក​ជូន​ពួកគាត់​ដែល​បាន​មក​ចូលរួម​ផងដែរ។

អ៊ី​យ៉ា​..!​តារា​ចម្រៀង សាន សេរី​វុ​ឌ្ឍ ផ្ដើម​លេច​មុខ​លើ​សកម្មភាព​មនុស្សធម៌​ ជាមួយ​លោក ទិ​ត្យ វិច្ឆិកា​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​នេះ​ដែរ​ តារា​ចម្រៀង​របស់​ផលិតកម្ម​សាស្តា​លោក សាន សេរី​វុ​ឌ្ឍ ក៏បាន​សរសេរ​បញ្ជាក់​ថា មក​ចុះ​ជួយ​បងប្រុស​ ចែក​អំណោយ​ជូន​បងប្អូន​នៅ​ភូមិ​ជាំ​ស្លា ឃុំ​ជី​ផាត ស្រុក​ថ្មបាំង​ខេត្ត​កោះកុង ខេត្ត​កោះកុង​ជាមួយ​បងប្រុស ទិ​ត្យ វិច្ឆិកា។

អ៊ី​យ៉ា​..!​តារា​ចម្រៀង សាន សេរី​វុ​ឌ្ឍ ផ្ដើម​លេច​មុខ​លើ​សកម្មភាព​មនុស្សធម៌​ ជាមួយ​លោក ទិ​ត្យ វិច្ឆិកា​

តាមរយៈ​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌​បែបនេះ​របស់​តារា​ចម្រៀង សាន សេរី​វុ​ឌ្ឍ គឺជា​លើក​ទីមួយ​ហើយ​បន្ទាប់ពី​លោក​បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នោះ​។ យ៉ាង​ណាមិញ​ក្រោយពី​លោក​ទទួលបានការ​គាំទ្រ​ពី​អាជីព​សិល្បៈ​នោះ​លោក សាន សេរី​វុ​ឌ្ឍ ក៏បាន​ងាក​មក​ធ្វើ​សកម្មភាព មនុស្សធម៌​ដោយ​ការងារ​មនុស្សធម៌​ដំបូង​របស់​លោក​ គឺ​ធ្វើតាម​រយៈ​លោក ទិ​ត្យ វិច្ឆិកា ដោយ​ការ​ចែករំលែក​ក្តី​ស្រឡា​ឲ្យ​កុមារ ​និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​សហគមន៍​ដូចជា​៖ ការ​ផ្តល់​សម្ភារៈ​សិក្សា សៀវភៅ ប៊ិច និង​គ្រឿង​ឧបភោគ​បរិភោគ​ជាដើម។ ទស្សនិកជន​សង្ឃឹមថា​ថ្ងៃ​ខាងមុខ​ទៀត​តារា​ចម្រៀង​ប្រុស​លោក សាន សេរី​វុ​ឌ្ឍ នឹង​បន្ត​សកម្មភាព​បែបនេះ​ ដើម្បី​រួមចំណែក​ជួយ​សង្គម​៕