អតីតមន្រ្តីភូមិបាលក្រុងសិរីសោភ័ណ ដុតផ្ទះខ្លួនឯងឆេះអស់ ទាំង​គ្មានមូលហេតុ​, សមត្ថកិច្ច​ឃាត់ខ្លួនបណ្តោះអាសន្ន

(បន្ទាយមានជ័យ)៖ អតីតមន្រ្តីបំរើការងារ ក្នុងអង្គភាពភូមិបាលក្រុងសិរីសោភ័ណម្នាក់ បានយកភ្លើងដុតផ្ទះខ្លួនឯងឆេះអស់ ទាំងមិនដឹងមូលហេតុ ខណៈរស់នៅលើផ្ទះម្នាក់តែម្នាក់ឯង ចំណែកប្រពន្ធកូនរត់ចោល ជាង៣ឆ្នាំមកហើយ។

ហេតុការណ៍នេះ កើតឡើង៨៖៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹថា​ បុរសដុតផ្ទះខ្លួនឯងនេះ មានឈ្មោះ រិះ សាម៉ុន អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើនេះ​ ពីមូលហេតុអីបាន​យកភ្លើង​ដុតផ្ទះខ្លួនឯង ធ្វើទ្រព្យសម្បត្តិខូចខាត់ស្ទើរទាំងស្រុង​។

បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ចុះទៅឃាត់ខ្លួនបុរសដុតផ្ទះខ្លួនឯងនោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ក្រុងដើម្បីយកមកសួរនាំនៅឡើយទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អគ្គិភ័យបានលេបត្របាក់ផ្ទះឈើទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដំបូលប្រកសង្ក័សី និងជញ្ជាំងកៅស៊ូតង់ មួយដែលមានម្ចាស់ ជាកម្មករទៅធ្វើការនៅប្រទេសថៃ ហើយមានផ្ទុកមេរោគអេដស៍ទៀត។

ដោយយោងតាមសមត្ថកិច្ចមូលដ្ឋានពេលនោះបានឲ្យដឹងថា​ គ្រួសារមួយនោះ ពេលព្រឹកឡើងតែងតែ ទៅធ្វើការនៅប្រទេសថៃ ហើយពេលល្ងាច បានត្រឡប់មកវិញ ប៉ុន្ដែជាអកុសលកាលពីនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦  ស្របពេលដែលម្ចាស់ផ្ទះបានចេញទៅធ្វើការបាត់ ក៏មានអគ្គិភ័យមួយបានឆាបឆេះឡើង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត