កម្មវិធី​តន្ត្រី #LiveYourMusic ជោគជ័យ​​នៅ​ខេត្ត​ព្រះសីហនុ

Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សកល​ថ្មី #LiveYourMusic នៅ​ក្លឹប LV ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​សៅរ៍ ទី៤ កន្លង​ទៅ​នេះ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​អ្នក​គាំទ្រ​ស្រាបៀរ Heineken យ៉ាង​ច្រើន​កុះករ​ចូលរួម​ក្នុង​កម្មវិធី​នា​រាត្រី​ពិសេស​នោះ​ជាមួយ​នឹង​ការ​កម្សាន្ត​តន្ត្រី​ផ្ទាល់។

 

កម្មវិធី​តន្ត្រី #LiveYourMusic ជោគជ័យ​​នៅ​ខេត្ត​ព្រះសីហនុ

 

កម្មវិធី “Takeover” នៃ #LiveYourMusic នៅ​ក្លឹប LV ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត​ពី​អ្នក​ចូលរួម​កម្មវិធី​ដែល​ទទួល​បាន​ការ​កម្សាន្ត​សប្បាយ​រីករាយ​ពេញ​មួយ​រាត្រី ដោយ​មាន​ការចូលរួម​សម្តែង​ពិសេស​ពី​ឌីជេ MizzKiya មក​ពី​ម៉ាឡេស៊ី ឌីជេ​ក្នុង​ស្រុក​ជា​ច្រើន​រូប និង​តារា​ចម្រៀង​ហ៊ីបហប់​ខ្មែរ​លោក Bross La ព្រម​ទាំង​ការ​រាំ​ពិសេស​ពី​ក្រុម​រាំក្បាច់​ប្លែក​អស្ចារ្យ និង​ក្រុម​មនុស្ស​យន្ត Universo Robot Team of Pyrotechnics ដែល​បាន​សម្តែង​ក្រោម​ពន្លឺភ្លើង LED ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

 

“Takeover ឬ បន្ត​វេន” អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​គ្រប់គ្រង​ជ្រើស​រើស​តន្ត្រី​ពី​ឌីជេ​ ដោយ​ប្រើ​ខ្សែ​កង​ដៃ​ពិសេស​របស់ Heineken អាច​បំភ្លឺ​ភ្លើង​ពណ៌​ក្រហម ឬ​បៃតង ដែល​អាច Vote បទ​ចម្រៀង​បន្ទាប់ ថា​តើ​បទ​មួយណា​ដែល​គេ​ចង់​ស្តាប់ ដោយ​មាន​ផ្ទាំង​អេក្រង់ LED មួយ​គួរ​ឲ្យ​ទាក់​ទាញ​នៅ​ក្នុង​ក្លឹប​នេះ។

 

កម្មវិធី​តន្ត្រី #LiveYourMusic ជោគជ័យ​​នៅ​ខេត្ត​ព្រះសីហនុ

 

កម្មវិធី​តន្ត្រី​ផ្ទាល់ Live Your Music របស់ Heineken ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប នៅ​តាម​បណ្តា​ក្លឹប​ល្បីៗ​ក្នុង​ខេត្ត​ក្រុង​ទាំង​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀ​រ Heineken ក្នុង​គោល​បំណង​ពង្រឹង​ខ្លួន​នៅក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ​ឲ្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​កម្ពុជា។

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី #LiveYourMusic បន្ទាប់ សូម​ចូល​ទំព័រ​ហ្វេសប៊ុក៖ www.facebook.com/heineken ៕

 

កម្មវិធី​តន្ត្រី #LiveYourMusic ជោគជ័យ​​នៅ​ខេត្ត​ព្រះសីហនុ

 

អត្ថបទ៖ ពាណិជ្ជកម្ម