ឌុច និយាយ​ថា នួន ជា បញ្ជា​ឲ្យ​ចាប់​ខ្លួន​គ្រួសារ​កម្មាភិបាល

លោក កាំង ហ្គេកអ៊ាវ មានឈ្មោះបដិវត្តន៍ហៅ ឌុច ប្រធានគុកស២១ បានប្រាប់សាលាក្ដីខ្មែរក្រហមកាលពីថ្ងៃពុធថា នួន ជា បានបញ្ជាឲ្យចាប់ខ្លួនប្រពន្ធនិងកូនរបស់កម្មាភិបាលដែលគេបោសសម្អាត ពីព្រោះរបបនេះខ្លាចមានការសងសឹក។ ឌុច ដែលជាប់ទោសមួយជីវិតនៅពន្ធនាគារខេត្តកណ្តាល បន្ទាប់ពីត្រូវកាត់ឲ្យជាប់ទោសនៅឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កំពុងផ្តល់សក្ខីកម្មក្នុងសំណុំរឿង០០២ ដែលក្នុងសំណុំរឿងនេះ នួន ជា បងធំទីពីររបស់របប ប៉ុល ពត និង ខៀវ សំផន ប្រមុខរដ្ឋ កំពុងត្រូវតុលាការវិនិច្ឆ័យទោសពីបទឧក្រិដ្ឋកម្មមានទាំងអំពើប្រល័យពូជសាសន៍ផង។ សាកសួរដោយ លោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញា អតីតប្រធានគុករូបនេះបាននិយាយថា ប្តីប្រពន្ធនិងកូនរបស់អ្នកត្រូវគេបញ្ជូនទៅមន្ទីរស២១ ក្នុងនោះមានទាំងកម្មាភិបាលថ្នាក់ខ្ពស់ផង ក៏ត្រូវស្លាប់ដែរ។ ដោយប្រើពាក្យសម្លាប់ដែលគេនិយមប្រើក្នុងរបបនោះ ឌុច បាននិយាយថា “ប្តីប្រពន្ធនិងកូនៗរបស់អ្នកទោសទាំងនោះត្រូវបានគេចាត់ទុកដូចជាអ្នកមានទោស គឺត្រូវតែកម្ទេចចោលឲ្យអស់”។ លោកបាននិយាយថា “សូម្បី វ៉ន វេត ដែលជារដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងរបបនោះ នៅពេលដែលគេចាប់បង វ៉ន […]

The post ឌុច និយាយ​ថា នួន ជា បញ្ជា​ឲ្យ​ចាប់​ខ្លួន​គ្រួសារ​កម្មាភិបាល appeared first on The Cambodia Daily.