ពពាយជាឧ៌សថព្យាបាលក្រពះ!

ជំងឺឈឺក្រពះអាចធ្វើឲ្យយើងត្រូវប្រឈមមុខនឹងការរំខាន និងឈឺចាប់យ៉ាងខ្លាំងនៅពេលដែលឃ្លាន ឬបរិភោគឆ្អែតជ្រុល។ ការឈឺក្រពះធ្ងន់ធ្ងរអាចប៉ះពាល់ដល់សុខភាព និងគំរាមកំហែងដល់ជីវិតអ្នកជំងឺ។ ប្រសិនបើពួកគេនៅតែបន្តរយៈច្រើនឆ្នាំ វានឹងបង្កទៅជាហានិភ័យនៃជំងឺមហារីក្រពះ។

ស្វែងយល់ពីផ្លែពពាយៈ ពពាយគឺរុក្ខជាតិមួយប្រភេទដែលគេតែងតែយកទៅ ធ្វើជាអន្លក់ ផ្ទាប់ជាមួយប្រហុក ផ្អក ទឹកគ្រឿង ឬញាំជាដើមជាពិសេសរុក្ខជាមួយប្រភេទនេះ គឺជាប្រភពនៃវីតាមីន B12 ដ៏សម្បូរបែប។

នៅក្នុងពពាយ ១០០ ក្រាម មានអាស៊ីតហ្វូលីក (Folic) ៦៦ ក្រាម ស្មើនឹង ១៦.៥ ភាគរយនៃអាស៊ីតហ្វូលីក ដែលយើងត្រូវ ការក្នុងមួយថ្ងៃមិនតែប៉ុណ្ណោះវាជាអាហារដ៏ល្អសម្បូរជាតិ កាល់ស្យូម ដែលអាចជួយការពារជំងឺពុកឆ្អឹង និងសុខភាពឆ្អឹង។ កាឡូរីនៅក្នុងពពាយមានតិចតួចបំផុត (ត្រឹមតែ ៤៩ កាឡូរី ក្នុងមួយក្រាម) ខណៈដែលជាតិប្រូតេអ៊ីនមានដល់ (១១,៦ ក្រាម ក្នុងមួយក្រាម) ។ លើសពីនេះទៅទៀតពពាយមានផ្ទុកវីតាមីន C យ៉ាងច្រើន ក្នុង ១០០ ក្រាម ផ្តល់វីតាមីន C ប្រហែលជាម ១៨,៣ មីលីក្រាម (ស្មើនឹង៣១ភាគរយនៃវីតាមីន c ដែលយើងត្រូវការក្នុងមួយថ្ងៃ)។

ការព្យាបាលជំងឺឈឺក្រពះត្រូវជ្រើសពពាយចាស់បំផុតៈ យកពពាយចាស់ៗលីងជាមួយអំបិលឲ្យឡើងក្រហម (តែមិនត្រូវឲ្យខ្លោចទេ)។ បន្ទាប់មកយកពពាយដែលបានលីងនោះទៅ កិនឲ្យម៉ត។ ម្តងអ្នកត្រូវបរិភោគមួយស្លាប់ព្រាកាហ្វេសនៃម្សៅដែលអ្នក បានកិន ហើយទំពារឲ្យបាន២០ដងយឺតៗមុននឹងលេបចូល។ អ្នកក៏អាចផឹកវាជាមួយទឹកនៅពេលព្រឹក មុនពេលបរិភោគអាហារ ហើយបន្តធ្វើបែបនេះឲ្យបានរយៈពេល ១៥ ថ្ងៃ អ្នកនឹងទទួលបានលទលទ្ធផលយ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកមានជំងឺធ្ងន់ធ្ងរត្រូវតែចំណាយពេល
យូរជាងនេះ។

បញ្ចាក់៖ ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរពេកគួរតែទៅ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលយកមតិយោបល និងវិធីព្យាបាល៕

ប្រភព៖ iknow

  • ពពាយជាឧ៌សថព្យាបាលក្រពះ!已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: