មុន​នេះ​បន្តិច ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​២​នាក់​នៅ​មុខ​អង្គភាព​អគ្គិសនី​ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​និង​សន្លប់​ទាំង​ពីរ​នាក់​បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៦​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ មិថុនា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣ ទល់មុខ​អង្គភាព​អគ្គិសនី​ខេត្តបាត់ដំបង ក្បែរ​នាគ​បាញ់​ទឹក កណ្តាល​ក្រុង​បាត់ដំបង ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​គ្លី​ក ព៌​ណ​ក្រហម គ្មាន​ស្លាក​លេខ​បើក​ដោយ​មន្ត្រី​រដ្ឋាករទឹក​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​គ្រោះថ្នាក់ ក៍បត់​ចូល​អង្គភាព​អគ្គិសនី​ខេត្តបាត់ដំបង ស្រាប់តែ​ម៉ូតូ​ម៉ាក C125 ស៊េរី​ឆ្នាំ​២០១៣ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1S 0652 ជិះ​ដោយ​យុវជន​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​ដែល​បើក​ពី​ជើង​ទៅ​ត្បូង​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំង​ពីរ​នាក់​រង​របួសធ្ងន់​សន្លប់​តែ​ម្តង ៕