ណាត់​​​ខាងស្រី​រួមរ័ក​កណ្តាល​វាល​ ត្រូវគេឃើញ​

ខេត្តកំពត ៖ យុវជន​​ម្នាក់ ត្រូវកម្លាំង​នគរ​បាលស្រុកធ្វើការ​​ឃាត់ខ្លួន កាលពី​វេលាម៉ោង១០យប់ថ្ងៃទី​០៨ មិថុនា​ ២០១៦ ​បន្ទាប់ពី​បាន​​​ណាត់​​​​នារីម្នាក់​​អាយុ​១៦​ឆ្នាំ​ ​រួម​រ័ក​គ្នា​​នៅ​​កណ្តាល​​វាល​​ស្រែ​ ហើយត្រូវគេឃើញ​​ប្រាប់ក្រុម​គ្រួសារនារី​នោះ​​តែម្តង​​ ។

ជន​សង្ស័យ​​ខាងលើ​​ឈ្មោះ​​ធន វង់ ​អាយុ​​២៨​ឆ្នាំ ​មានទីលំនៅ​​ភូមិ​ព្រែក​ក្រឹស ឃុំព្រែក​ក្រឹស ស្រុកកំពង់ត្រាច ។ តាម​ប្រភព​​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​និង​​នារី​​រូបនោះ​បាន​​ណាត់​រួមរ័កនៅ​​វាលស្រែ​​ក្បែរ​ផ្ទះ​ ហើយ​ពេល​នោះ​​ត្រូវ​​អ្នក​​ធ្វើ​ដំណើរ​ឃើញ​​​​​ ​ក៏​ប្រាប់គេ​ឯង​ រហូត​​​​ដំណឹង​​​​​នេះ ឮ​ដល់ក្រុមសាច់ញាតិខាងនារីនោះ ​​ក៏ត្រូវ​​ឪពុក​-ម្តាយ​មក​ប្តឹ​ងនគរបាល​ប៉ុស្តិ៍​ឱ្យចាប់​ខ្លួន​​​​​ទាំងយប់ ។

តាម​ការ​​​សារភាព​របស់​ជន​សង្ស័យ​ថា ​​រូបគេ​បាន​ស្រឡាញ់គ្នា​ជាមួយនារី​នោះ​យូរហើយ​ តែ​មិន​ដែល​រួមរ័កទេ ។ ​ទើប​តែ​​ពេលនេះ​ជា​លើក​ទី១​បានរួមរ័ក​រហូត​បានសម្រេច​ ។

​បើតាម​ប្រភពឱ្យដឹង​ទៀត​ថា ករណី​​នេះ ត្រូវ​ខាងក្រុមសាច់ញាតិ​​​ជនសង្ស័យ​​​បាន​ចរចា​ជាមួយខាង​ស្រីដែរ មិន​ចង់​​ឱ្យ​នគរបាល​​ចាប់​ជន​សង្ស័យទេ​ ​​ប៉ុន្តែ​អ្វី​ៗវា​ហួស​ពេល​អស់​ទៅហើយ ​។