លោក​អភិបាលខេត្ត​ និង​អាវុធហត្ថ​ខេត្ត ​ចុះ​ត្រួតពិនិត្យ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ​

លោក​អភិបាលខេត្ត​ និង​អាវុធហត្ថ​ខេត្ត ​ចុះ​ត្រួតពិនិត្យ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ​

បន្ទាយមានជ័យ​ ៖ ក្រោយពី​ប្រជាពលរដ្ឋ​អ្នកធ្វើ​ចម្ការ​នៅ​ចំណុច​ព្រៃ​ទ្រនាប់​តា​ស៊ី​ ជាប់​នឹង​ភ្នំ​ចង្ក្រាន​យក្ស​ ​និង​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ ​បាន​រាយការណ៍​មក​ឲ្យ​ លោក​ឧកញ៉ា ​ហង្ស​ ស៊ី​ផា​ថា​ ខ្លួន​បាន​ភ្ជួរ​ដី​ធ្វើចម្ការ​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​រយ​គ្រាប់​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​​រួច​មក​ ​ លោក​ឧកញ៉ា​ ហង្ស​ ស៊ីផា ​ក៏​បាន​រាយការណ៍​ជូន​ទៅ​លោក​អភិបាលខេត្ត ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​លោក​ឧកញ៉ា ​ហង្ស ​ស៊ី​ផា ​​​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​ខែមិថុនា ​ឆ្នាំ​២០១៦​ លោក​ សួន​ បវរ​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧកញ៉ា​ ហង្ស​ ស៊ី​ផា លោ​ក​វរសេនីយ៍ឯក ស ​ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ មន្ត្រី​ស៊ីម៉ាក់ និ​ង​មន្ត្រី​អមដំណើរ​ជាច្រើន​នាក់​ទៀត​ បាន​ចុះ​ទៅដល់​ចំណុច​ចម្ការ​​របស់​ប្រជាពលរដ្ឋ​ភ្ជួរ​ដី ​ដែល​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នោះ​តែម្តង​។​

លោក​ សួន​ បវរ​ បាន​និយាយ​ថា ​បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ស៊ីម៉ាក់​បាន​​ ​ឃើញ​ថា​ នៅក្នុង​ចម្ការ​ដំឡូង​នោះ​ មាន​គ្រាប់​មីន​តោន​ចំនួន​៤​គ្រាប់ គ្រាប់​H​២​គ្រាប់ ​និង​គ្រាប់​៨២​នៅ​កប់​ក្នុង​ដី ​និង​លើ​ដី​ ជិត​១០០​គ្រាប់​ទៀត។

លោក​ សួន​ បវរ​ បាន​បញ្ជាក់​ទៀត​ថា ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ម្ចាស់​ចម្ការ​បាន​ឲ្យ​ដឹង​ថា​ នៅ​ចំណុច​ក្នុង​ចម្ការ​របស់​លោក​ ជា​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅ​រវាង​ទ័ព​ខ្មែរក្រហម កងទ័ព​វៀត​ណាម និង​កងទ័ព​រដ្ឋ​កម្ពុជា​ ​ហើយ​តំបន់​នោះ​មាន​ទឹកអូរ​ ចេញ​​​​មិន​ចេះ​រីងស្ងួត ​បើ​ទោះ​បី​ដងទឹក​ក្នុង​អូរ​នេះ​ខ្លាំង​យ៉ាងណា​នៅតែ​មិន​រីង​ដែរ។ ក្នុង​ពេល​តំបន់​​ខាង​លើ ​ត្រូវ​បាន​កាន់កាប់​ដោយ​ពួក​កងទ័ព​វៀតណាម​នោះ​ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​កប់​ក្នុង​ដី​ច្រើន​យ៉ាង​នេះ​ប្រហែល​គ្រាប់​របស់​កងទ័ព​វៀត​ណា​ម​កប់​ចោល ​ពេល​ដែល​ទ័ព​របស់​ខ្លួន​ដកទ័ព​ចេញពី​ស្រុក​ខ្មែរ។

លោក ​សួន​ បវរ​ បាន​បញ្ជាក់​ទៀត​ថា ​គ្រាប់​គ្រប់​ប្រភេទ​ទាំង​អស់​នេះ​សុទ្ធតែ​នៅ​ថ្មី​អាច​យក​មក​ប្រើ​ការ​បាន​ វា​មាន​គុណភាព​ដល់​ទៅ​ប្រហែល​៨០​ភាគរយ​ឯណោះ។ លោក ​សួន​ បវរ​ ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អ្នកចម្ការ​នៅ​ទីនោះ​ទាំងអស់ ​ពេល​ភ្ជួរ​ចម្ការ​​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ ព្រោះ​គ្រាប់​យុទ្ធភណ្ឌ​ទាំង​អស់​នេះ​វា​គ្មាន​ភ្នែក​ទេ ​បើ​ភ្ជួរ​ដី​ចំ​គន្លឹះ​វា​នឹង​អាច​ផ្ទុះ​ឡើង​ស្លាប់​មួយ​រំពេច ​សំណាង​ណាស់​អ្នក​ភ្ជួរ​ដី​មុន​ភ្ជួរ​ចំ​ហើយ​មិន​ផ្ទុះ។

លោក ​សួន ​បវរ​ បាន​បញ្ជាក់​ទៀត​ថា ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​អស់​នោះ​ត្រូវ​បាន​មន្ត្រី​ស៊ីម៉ាក់​ប្រមូល​យក​ទៅ​កម្ទេច​ចោល​ក្នុង​ចំណុច​ចម្ការ​នេះ ​នៅក្នុង​ថ្ងៃ​នោះ​ផង​ដែរ​៕​