ពាណិជ្ជកម្ម​របស់​ចិន​រួញ​ចុះ​នៅ​ក្នុង​ខែឧសភា សម្រាប់​ខែ​មួយទៀត​

ពាណិជ្ជកម្ម​របស់​ចិន​រួញ​ចុះ​នៅ​ក្នុង​ខែឧសភា សម្រាប់​ខែ​មួយទៀត​



ការនាំចេញ​និង​ការ​នាំ​ចូល​របស់​ចិន​បាន​រួញ​ចុះ​ជាថ្មី​ម្តង​ទៀត​ នៅ​ក្នុង​ខែឧសភា នៅ​ក្នុង​សញ្ញា​មួយ​នៃ​តម្រូវការ​ពិភពលោក​និង​ក្នុងស្រុក​ចុះ​ខ្សោយ។ ការនាំចេញ​ធ្លាក់ចុះ ៤.១​ភាគរយ ពីមួយ​ឆ្នាំ​ទៅមុន​ទៅដល់​១៨១.១​ពាន់​លាន​ដុល្លារ ធៀប​ជាមួយ​ការ​ថយចុះ​១.៨​ភាគរយ នៅ​ក្នុង​ខែ​មេសា​។ ការ​នាំ​ចូល​បាន​រួញ​ចុះ​០.៤​ភាគរយ​ទៅដល់​១៣១.១​ពាន់​លាន​ដុល្លារ​ដែល​ល្អ​ប្រសើរ ជាង​ពី​ខែ​មុន​ដែល​បាន​ធ្លាក់​ចុះ​១០.៩​ភាគរយ។

ការ​ចុះ​ខ្សោយ​ខាង​ពាណិជ្ជកម្ម​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ការ​ខិតខំ​របស់​ក្រុង​ប៉េកាំង​ក្នុង​ការ​រុញច្រាន​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​នៅ​លើ​ពិភពលោក​នេះ​ឲ្យ​ចេញពី​ការ​ធ្លាក់ចុះ​នេះ​។ នាំចេញ​ខ្សោយ​អាច​តម្រូវ​ឲ្យ​មានការ​ជំរុញ​លើកទឹកចិត្ត​សេដ្ឋកិច្ច​ថែមទៀត​និង​បង្ទុច​បង្អាក់​ការ​ខិតខំ​ដើម្បី​កាត់បន្ថយ​ការ​ពឹង​ផ្អែក​ទៅលើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ដើម្បី​ជំរុញ​កំណើន​នោះ។

លោក Julian Evans Pritchard នៃ Capital Economics បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថា “​កំណើន​នាំចេញ​របស់​ប្រទេស​ចិន​ទំនងជា​ស្ថិត​នៅ​ក្រោម​សម្ពាធ​ទៅ​មុខ​ទៀត​។ នៅ​ពេល​ដែល​យើង​មិនបាន​រំពឹង​ទុក​ច្រើន​ថែមទៀត អំពី​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​កំណើន​សកល​នោះ ដោយហេតុថា ស្ថានភាព​អាក្រក់​បំផុត​ទំនងជា​នឹង​បាន​បញ្ចប់​សម្រាប់​ទីផ្សារ​​ដែល​កំពុង​ងើបឡើង​ជាច្រើន​នោះ ហើយ​យើង​មិនបាន​ព្យាករណ៍​អំពី​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដ៏​សំខាន់​ណាមួយ​នោះ​ដែរ។

ពាណិជ្ជកម្ម​លើស​តម្រូវការ​សកល​របស់​ចិន បាន​ពង្រីក​ដល់​៥០​ពាន់​លាន​ដុល្លារ ពី​៤៥.៦​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ខែមេសា​។ ការ​ធ្វើ​ពាណិជ្ជកម្ម​លើស​តម្រូវការ​ជាមួយ​សហភាព​អឺរ៉ុប ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន មាន​ចំនួន​១០​ពាន់​លាន​ដុល្លារ​និង​ជាមួយ​សហរដ្ឋ​អាមេរិក​ គឺ​២១.១​ពាន់​លាន​ដុល្លារ។

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ៦.៩​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១ ជា​ការ​ធ្វើសកម្មភាព​ខ្សោយ​បំផុត​របស់​ខ្លួន​ចាប់​តាំងពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៨​នោះ​មក​។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​កំពុងតែ​ព្យាករណ៍​អំពី​កំណើន​ពេញ​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៦ របស់​ប្រទេស​ចិន អាច​ធ្លាក់​ចុះ​ដល់​៦.៥​ភាគរយ។

គណបក្ស​កុម្មុយនិស្ត​ដែល​កំពុង​កាន់អំណាច​ស្ថិតនៅ​ចំ​កណ្ដាល ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំង​មួយ​ដើម្បី​តម្រង់​ទិស​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​កំណើន​ ដែល​ទ្រទ្រង់​ដោយ​ខ្លួនឯង​និង​ចេញពី​ការពឹង​ផ្អែក​ទៅលើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​។ ប៉ុន្តែ​ផែនការ​ទាំងនោះ​នៅតែ​ពឹង​ផ្អែក​ទៅលើ​ការ​បន្ត​ការនាំចេញ​ដែល​បាន​គាំទ្រ​ការងារ​រាប់​លាន​កន្លែង​នោះ៕