ទិវា​អន្តរជាតិ​ស្តីពី​យូ​ហ្គា​លើក​ទី​២​រៀបចំ​នៅ​ថ្ងៃទី​១៨​មិថុនា​ និពន្ធដោយ : ថ្មីៗ       June-09-2016, 5:04 pm         180

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទិវា​អន្តរជាតិ​ស្តីពី​យូ​ហ្គា​លើក​ទី​២​រៀបចំ​នៅ​ថ្ងៃទី​១៨​មិថុនា​សកម្មភាពហាត់យូហ្គាក្នុងថ្ងៃទិវាអន្តរជាតិយូហ្គាលើកទី១ នៅមុខប្រាសាទអង្គរវត្ត កាលពីឆ្នាំ២០១៥​សៀមរាប​៖ ទិវា​អន្តរជាតិ​ស្តីពី យូ​ហ្គា (International of Yoga) លើក​ទី​២ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១៨ ខែមិថុនា​ខាងមុខនេះ​។ តាម​ការគ្រោងទុក ព្រឹត្តិការណ៍​នេះ គ្រោង​ធ្វើឡើង​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។​

​ទិវា​យូ​ហ្គា​អន្តរជាតិ​លើក​ទី​២​នៅ​កម្ពុជា នឹង​រៀបចំឡើង​ដោយមាន​មនុស្ស​ច្រើន​រយ​នាក់​ចូលរួម​។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​ស្ថាន​ឥណ្ឌា​ប្រចាំ​កម្ពុជា ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​ការរៀបចំ​ទិវា​អន្តរជាតិ​ស្តីពី​យូ​ហ្គា ដែល​រៀបចំឡើង​នៅ​រសៀល​ថ្ងៃទី​៩ មិថុនា នៅ​សាលា​ខេត្តសៀមរាប  អភិបាលរង​ខេត្តសៀមរាប លោក ប៊ុន ថា​ឫទ្ធិ បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ធ្វើឡើង ដើម្បី​ឲ្យ​សាធារណជន ក៏ដូចជា​ភ្ញៀវទេសចរ ដឹង​ពី​សារសំខាន់ នៃ​លំ​ហាត់ប្រាណ​យូ​ហ្គា​។ នៅ​ថ្ងៃ​ប្រារព្ធ​កម្មវិធី អ្នកចូលរួម​ទាំងអស់ នឹង​បាន​ហាត់​លំ​ហាត់ប្រាណ​យូ​ហ្គា ដែល​ដឹកនាំ​ដោយ​គ្រូ​ជំនាញ​យូ​ហ្គា​។​

ទិវា​អន្តរជាតិ​ស្តីពី​យូ​ហ្គា​លើក​ទី​២​រៀបចំ​នៅ​ថ្ងៃទី​១៨​មិថុនា​ និពន្ធដោយ : ថ្មីៗ       June-09-2016,  5:04 pm         180

​កាលពី​ឆ្នាំទៅ ទិវា​អន្តរជាតិ​លើក​ទី​១​នេះ ត្រូវបាន​រៀបចំឡើង​នៅមុខ​ប្រាសាទអង្គរវត្ត ដោយមាន​សាធារណ​ជាច្រើន​បាន​ចូលរួម​។ គេ​មិនទាន់​ដឹងថា តើ​ឆ្នាំ​ទី​២​នេះ យូ​ហ្គា ដែលជា​ប្រភេទ​កីឡា​របស់​ប្រទេស​ឥណ្ឌា នឹង​អាច​ទាក់ទាញ​ដល់​មហាជន​ដល់​កម្រិតណា​នោះទេ​។​

​យូ​ហ្គា ជា​ប្រភេទ​លំ​ហាត់ប្រាណ​សមាធិ​សម្រួល​អារម្មណ៍​ផ្លូវកាយ ផ្លូវចិត្ត សម្រួល​ចលនា​សាច់ដុំ សម្រួល​ចង្វា​ក់ស​សៃ​ឈាម សម្រាប់​សុខភាព​យើងទាំងអស់គ្នា​៕