ស្នេហា Selena Gomez និង Neymar មិនអាច​កើតមាន​ ព្រោះ Justin Bieber ?

Videos

ស្របពេលដែលតារាចម្រៀង និង សម្តែងស្រីអាមេរិកវ័យ ២៣ ឆ្នាំ Selena Gomez ធ្វើដំណើរក្នុងទស្សនកិច្ច Revival Tour គេបានរកឃើញថា នាង និង កីឡាករបាល់ទាត់ប្រេស៊ីលដ៏ល្បី Neymar លួចដើរលេងចូលក្លឹបរាត្រីជាមួយគ្នា ដែលព័ត៌មាននេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកពេញបណ្តាញអ៊ីនធឺរណេត ។

ស្នេហា Selena Gomez និង Neymar មិនអាច​កើតមាន​ ព្រោះ Justin Bieber ?

គេថែមទាំងបានដឹងទៀតថា អ្នកទាំងពីរបានចាកចេញពីសណ្ឋាគារតែមួយខុសគ្នាត្រឹមតែរយៈពេល ៥ នាទីប៉ុណ្ណោះ ហើយអ្នកទាំងពីរបានទៅលេងក្លឹបរាត្រី Up & Down ដូចគ្នាថែមទៀត ។ យ៉ាងណាក្តី បញ្ហាចោទមួយដែលកំពុងលើកឡើងនោះគឺថា តើ Neymar ហ៊ានមិនគិតពីចិត្ត Justin ដែលជាមិត្តភក្តិល្អរបស់គេទេ មុនទៅទាក់ទង Selena ។ ប្រភពមួយបានឲ្យដឹងថា Neymar ពិតជាចាប់ចិត្តនឹងសម្រស់ Selena ពិតមែន តែគេប្រហែលជាមិនហ៊ានទាក់ទងនាងនោះទេ ព្រោះគេខ្លាចមិត្តភាពរវាងគេ និង Justin មានភាពល្អក់កករ ។ Neymar និង Justin មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធណាស់ ក្រោយពេលអ្នកទាំងពីររស់នៅក្នុងក្រុងជាមួយគ្នា ជាពិសេសទៀតនោះ អ្នកទាំងពីរសុទ្ធតែមានចំណង់ចំណូលចិត្តដូចគ្នាថែមទៀត ទើបពួកគេបានខ្លាចជាមិត្តល្អក្នុងមួយរំពេច ដូចនេះហើយ Neymar នឹងមិនហ៊ានក្បត់ចិត្ត Justin ទៅទាក់ទងអតីតមិត្តស្រីគេនោះទេ ។

ស្នេហា Selena Gomez និង Neymar មិនអាច​កើតមាន​ ព្រោះ Justin Bieber ?

គួរបញ្ជាក់ដែរថា ទោះបីជា Justin និង Selena បានចែកផ្លូវគ្នាអស់រយៈពេលយូរមកហើយក្តី ក៏ព័ត៌មានត្រូវរ៉ូវគ្នារបស់អ្នកទាំងពីរនៅតែកើតមានជារឿយៗក្នុងបណ្តាញសារព័ត៌មាន ៕ ថាវរិទ្ធ (ប្រភព ៖ ហូលីវូដ ឡៃយ៍)