រូបមន្ត​ថ្មី​!! ធ្វើ​ឲ្យ​ស្បែកអ្នក ​ត្រលប់​មកជា​ “​សរ​” ​ក្រោយពេល​ហាលថ្ងៃ​រួច​

សព្វថ្ងៃកំដៅថ្ងៃកើនឡើងខ្លាំង ដែលធ្វើឲ្យបុរសនារី ដែលស្រលាញ់ខ្លួនមួយចំនួនមិនហ៊ានដើរចេញពីផ្ទះ ព្រោះខ្លាចកំដៅថ្ងៃធ្វើឲ្យស្បែកខ្លួនឡើងខ្មៅ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងណែនាំរូបមន្តថ្មីមួយទៀត ដើម្បីឲ្យអ្នកងាយស្រួលជ្រើសរើសក្នុងការយកមកអនុវត្ត ចំនាយតិច និងធ្វើឲ្យមុខអ្នកនៅតែសស្អាត។

តើមានរូបមន្តអ្វី ដែលអាចធ្វើឲ្យអ្នកសរក្រោយពេលត្រូវពន្លឺថ្ងៃច្រើនបាន?

១). គ្រឿងផ្សំ៖
– ទឹកសុទ្ធ
– ទឹកខ្មេះស
– អំបិល

២). របៀបធ្វើ៖
– វាគឺជារូបមន្តដែលងាយស្រួលធ្វើបំផុត គ្រាន់តែអ្នកយកទឹក ទឹកខ្មេះស និងអំបិលលាយបញ្ចូលគ្នា ដោយវាមានសមាមាត្ររវាងគ្នាគឺ៩:៣:១ ក្រោយពេលដែលអ្នកកូរបញ្ចូលគ្នារួច អ្នកអាចយកកន្សែងជ្រលក់ឲ្យសើម បន្ទាប់មកយកមកជូតលើមុខអ្នក ដោយជូតពីរដងក្នុងមួយថ្ងៃគឺព្រឹក និងយប់ នោះស្បែកអ្នកនឹងមានលក្ខណៈស ហើយគ្មានមុនទៀតផង។

* បញ្ជាក់ ៖ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្មគួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើប្រាស់រូបមន្តនេះដើម្បីសុវត្ថិភាពនៃស្បែករបស់អ្នក៕

ប្រភព៖ baykdang

  • រូបមន្ត​ថ្មី​!! ធ្វើ​ឲ្យ​ស្បែកអ្នក ​ត្រលប់​មកជា​ “​សរ​” ​ក្រោយពេល​ហាលថ្ងៃ​រួច​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: