តើ​ដំបៅ​មាត់ ជា​ជំងឺ​បែបណា​?

ដំបៅមាត់ ជាការឡើងពងបែកតូចៗ ដែលមានជាតិទឹកក្នុងនោះ និងស្ថិតនៅជុំវិញបបូរមាត់ ហើយមានក្តៅខ្លួនទៀត។ ពងបែកទាំងនេះ ច្រើនតែអាចបែក និងបង្កទៅជាឈឺចាប់ខ្លាំងក្នុងបបូរមាត់។ ជំងឺនេះ ច្រើនតែជាទៅវិញ ក្នុងរយៈពេលពីរសប្តាហ៍។

តើ​ដំបៅ​មាត់ ជា​ជំងឺ​បែបណា​?

ដំបៅក្នុងមាត់ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបាន តាមរយៈទំនាក់ទំនងផ្ទាល់ខ្លួនជាពិសេស ការថើបតែម្តង។ ដំបៅមាត់បង្កឡើងដោយវីរុស Herpes Simplex Virus (HSV-1) និងប្រភេទ HSV-2 បង្កដំបៅនៅប្រដាប់ភេទ។

ការបង្ករោគដោយវីរុស HSV មិនត្រូវការការព្យាបាលអ្វីឡើយ ចំណែកឯពងបែករបស់វា ប្រហែលជាកើតឡើងវិញ នៅពេលដែលអ្នកជំងឺឧស្សាហ៍ជួបបញ្ហាស្ត្រេស ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការប្រើថ្នាំសម្លាប់វីរុស ក៏អាចជួយឲ្យដំបៅកាន់តែឆាប់ជា និងបន្ថយភាពញឹកញាប់ នៃការកើតជំងឺនេះឡើងវិញដែរ។

រោគសញ្ញា
មនុស្សភាគច្រើន ដែលឆ្លងវីរុសបង្កពងបែកក្នុងមាត់ មិនដែលមានរោគសញ្ញាអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែជាស្ថានភាព ដែលអាចចម្លងទៅអ្នកដទៃដដែល ទោះបីជាគ្មានពងបែកក្នុងមាត់ក៏ដោយ។

– រោគសញ្ញានៃការដំបៅមាត់ មានដូចជា ៖
• ឈឺឈៀបៗ និងឈឺបែបរមាស់ ៖ មនុស្សភាគច្រើនមានអារម្មណ៍រមាស់ ក្រហាយ ឬឈឺឈៀបៗ នៅជុំវិញបបូរមាត់ រយៈពេលមួយថ្ងៃពីរ មុនពេលចេញពងបែក។
• ពងបែក ៖ ពងបែកតូចៗ ដែលមានទឹកក្នុងនោះ ច្រើនតែបែកចេញវិញ ហើយវាច្រើនតែកើតមាន នៅជាយបបូរមាត់ ឬស្បែកមុខ។ ពងបែកនេះ ក៏គេឃើញមាននៅជុំវិញច្រមុះ ឬថ្ពាល់ផងដែរ។
• ហូរទឹកចេញពីពងបែក ៖ ពងបែកក្នុងមាត់ អាចនឹងហូរទឹករបស់វា ចេញនៅពេលវាបែក។

– រោគសញ្ញាផ្សេងៗទៀត មានដូចជា ៖
• ក្តៅខ្លួន
• ឈឺបំពង់ក
• ឈឺក្បាល
• ឈឺសាច់ដុំ
• ហើមកូនកណ្តុរ។

ចំពោះក្មេងអាយុក្រោម ៥ ឆ្នាំ ប្រហែលជាអាចមាន បញ្ហាពងបែកក្នុងមាត់ និងដំបៅ ដែលច្រឡំនឹងដំបៅក្នុងមាត់។ ក្មេងតូចៗក៏ទំនងជា ចម្លងវីរុសនេះ ទៅកន្លែងផ្សេងៗនៃរាងកាយរបស់ពួកគេដែរ ដូចជា ម្រាមដៃ ឬភ្នែក។

– ជាទូទៅ ពងបែកក្នុងមាត់នឹង ជាទៅវិញដោយមិនបាច់ព្យាបាលអ្វីទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ បើសិនជា ៖
• ប្រព័ន្ធភាពស៊ាំចុះខ្សោយ
• ពងបែកក្នុងមាត់មិនជាវិញ ក្នុងរយៈពេលពីរសប្តាហ៍
• រោគសញ្ញាកាន់តែធ្ងន់ធ្ងរ
• ឧស្សាហ៍កើតជំងឺពងបែកក្នុងមាត់
• ធ្លាប់មានអាការៈរលាកភ្នែកដែរ៕

ប្រភព៖ baykdang

  • តើ​ដំបៅ​មាត់ ជា​ជំងឺ​បែបណា​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: