ក្រុម​កម្មករ​សំណង់ ដែល​ប្រើ​ថ្នាំ​ញៀនត្រូវបានឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន ២​ក្រុម​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​បាន​ចំនួន​៦​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ក្នុង​ខណៈ​ពេល​កំពុង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​វត្ត​សំបួរមាស ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ក្នុង​ក្រុម​ទី​១​មាន​ចំនួន​៣​នាក់ ក្នុង​នោះ​មាន ទី​១.​ឈ្មោះ តាត រ​ដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ២.​ឈ្មោះ សឿ​ន ណុ​ប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣.​ឈ្មោះ កៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ដែល​ជន​ទាំង​៣​នាក់​នោះ មានមុខរ​បរជា​ជាង​ថ្នាំ​បៀក​ជញ្ជាំង និង​ស្នាក់​នៅ​រោង​កម្មករ​ក្នុង​បុរី​ពិភព​ថ្មី ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នគរបាល​ដកហូត​បាន​ម្សៅ ក្រាម​ពណ៌​ស​១​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង និង​កាបូប​លុយ​១​។

ចំណែក​ក្រុម​ទី​២ មាន​គ្នា​ចំនួន​០៣​នាក់​ដូច​គ្នា ក្នុង​នោះ​មាន​ទី​១.​ឈ្មោះ ថា​ច់ រ៉ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២.​ឈ្មោះ វ៉ា​ន ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣.​ឈ្មោះ មោក ពិសា​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដែល​ទាំង​៣​នាក់​នេះ​មាន មុខរបរ​ជា​ជាងដែក ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដកហូត​បាន ក្រាម​ពណ៌​ស​២​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង កាបូប​លុយ​១ ដែកកេះ​២ និង​កញ្ចប់​បារី​១ ៕