សត្រូវ ម៉ៃ ដាវី​កា អូសទាញ​​ ឈុំ​ផូ និង អាំ ចូល​ពាក់ព័ន្ធ​

Videos


បើគិតទៅជារឿងរាវដែលផ្ទុះឡើងចាប់តាំងពី តារាឯកស្រី ម៉ៃ ដាវីកា (Mai Davika) សម្រេចចិត្តចាក់ចេញពីប៉ុស្តិ៍លេខ ៧ ហើយផ្តាច់ខ្លួនក្លាយជាតារាស្រីឯករាជ្យ ដោយការពិតគឺមានជំលោះទាក់ទងនឹងបញ្ហាកេងប្រវ័ញ្ចប្រាក់កាក់ពី ហេឡេន បៈវៈរ៉ា ដែលជាខ្ទើយ និង ជាអ្នកដែលនាំ ម៉ៃ ដាវីកា ដើរចូលក្នុងជីវិតសិល្បៈ។

សត្រូវ ម៉ៃ ដាវី​កា អូសទាញ​​ ឈុំ​ផូ និង អាំ ចូល​ពាក់ព័ន្ធ​

ដោយក្នុងការបញ្ចេញមតិរបស់ ហេឡេន បៈវៈរ៉ា គឺបញ្ជាក់ថា ម៉ៃ ដាវីកា មានបំណងចង់ប្រៀបធៀបភាពល្បីល្បាញ និង លេចធ្លោ ជាមួយអ្នកនាង អាំ ផាតឆារ៉ាផា (Aum Patcharapa) និង អ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya) ទើបជាហេតុធ្វើឱ្យអ្នកនាង អាំ មិនទទួលការងារនៅក្រៅប្រទេសដែលពាក់ព័ន្ធនឹងការបង្ហាញម៉ូដនៅទីក្រុងឡុងដ៍។

សត្រូវ ម៉ៃ ដាវី​កា អូសទាញ​​ ឈុំ​ផូ និង អាំ ចូល​ពាក់ព័ន្ធ​

ចំពោះចំណុចនេះ អ្នកនាង ម៉ៃ ដាវីកា សុំមិនបញ្ចេញមតិយោបល់ចំពោះពាក្យសម្តីរបស់ ហេឡេន បៈវៈរ៉ា ព្រោះការពិតគឺមិនដែលធ្លាប់ទៅប្រៀបផ្ទឹមជាមួយនឹងរៀមច្បងជើងចាស់ដូចជាអ្នកនាង អាំ និង អ្នកនាង ឈុំផូ អ្នកនាងដែលជាមិត្តជិតស្និទ្ធ ហើយក៏សុំអះអាងថា មិនចង់មានបញ្ហាជាមួយនរណាម្នាក់ទេ សុំត្រឹមធ្វើជាខ្លួនឯងឱ្យល្អបំផុតគឺគ្រប់គ្រាន់ហើយ។

សត្រូវ ម៉ៃ ដាវី​កា អូសទាញ​​ ឈុំ​ផូ និង អាំ ចូល​ពាក់ព័ន្ធ​

អ្នកនាង ម៉ៃ ដាវីកា បានបន្ថែមទៀតថា កន្លងនេះគឺពិតជាមានបញ្ហាកើតមានជាបន្តបន្ទាប់ តែក៏ធ្វើឱ្យរូបនាងកាន់តែស្គាល់ច្បាស់ពីជីវិតក្នុងសិល្បៈ ដូចនេះមិនខ្វល់ថាបញ្ហានោះគឺបែបណា គឺអ្នកនៅជុំវិញតែងតែផ្តល់ការគាំទ្រ និង កម្លាំងចិត្ត ជាហេតុធ្វើឱ្យអ្នកនាង ម៉ៃ ដាវីកា អាចឆ្លងផុតពីបញ្ហាទាំងឡាយ។
ទន្ទឹមនឹងការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន អ្នកនាង ម៉ៃ ដាវីកា ក៏បញ្ជាក់ផងដែរថា មានរឿងរាវមួយចំនួនគឺប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង ធ្វើឱ្យនាងពិបាកនឹងបន្តដំណើរ តែក៏មានមនុស្សល្អៗជួយណែនាំធ្វើឱ្យនាងអាចបន្តការងារនេះមកទល់ថ្ងៃនេះ៕ ខេរី
(ប្រភព៖ អឹមថៃ)

សត្រូវ ម៉ៃ ដាវី​កា អូសទាញ​​ ឈុំ​ផូ និង អាំ ចូល​ពាក់ព័ន្ធ​