សហជីព​សេរី​កម្មករ​ប្រកាស​ធ្វើ​សមាជ​លើក​ទី​៧​ អាណត្តិ​ទី​៦​ បោះ​ឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​

​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ដែល​មាន​លោក​ ជា​ មុនី​ ប្អូនប្រុស​បង្កើត​សព​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​ ជា​ប្រធាន​ បាន​សម្រេច​ប្រកាស​ធ្វើ​សមាជ​របស់​ខ្លួន​លើក​ទី​៧​ អាណត្តិ​ទី​៦​ ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​បន្តវេន​ពី​លោក​ ជា​ មុនី​ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃអាទិត្យ​ ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ខាង​មុខ​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ (​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់​)​ ឋិត​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​គម្រោង​នៃ​ការ​ប្រារព្ធ​សមាជ​លើក​ទី​៧​ អាណត្តិ​ទី​៦​របស់​ខ្លួន​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC)​ ដែល​ជា​សហជីព​សេរី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ បាន​ធ្វើការ​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួច​ហើយ​ នា​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ដោយ​បាន​បញ្ជាក់​ថា​ អង្គ​សមាជ​នឹង​មាន​សមាជិក​ សមាជិកា​សហជីព​ និង​ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ​ចូលរួម​ចំនួន​ប្រមាណ​៤៥០​នាក់​ ៕​

សហជីព​សេរី​កម្មករ​ប្រកាស​ធ្វើ​សមាជ​លើក​ទី​៧​ អាណត្តិ​ទី​៦​ បោះ​ឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ថ្មី​

Related