មេដឹកនាំ​សហជីព​ដែល​ដង្ហែ​គាំទ្រ​បក្ស​កាន់​អំណាច​ជិត​១០​នាក់​ទៀត​ ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​ឋានៈ​ជា​ឯកឧត្តម​-​លោក​ជំទាវ​ព្រោងព្រាត

​កាលពី​ពាក់កណ្តាល​ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ យ៉ាង​ហោច​ណាស់​មាន​មេដឹកនាំ​សហជីព​ដែល​ដង្ហែ​គាំទ្រ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​ និង​ដុះ​ស្លែ​នៅ​កម្ពុជា​ចំនួន​៦​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​តែងតាំង​មុខ​តំណែង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយក​(​ពោល​គឺ​មាន​ឋានៈ​ជា​ឯកឧត្តម​-​លោក​ជំទាវ​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥២៥​ ចុះ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​មេដឹកនាំ​សហជីព​ដែល​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ក្លាយជា​ឯកឧត្តម​-​លោក​ជំទាវ​ទាំង​៦​នាក់​នោះ​ រួម​មាន​ ៖

១-​លោកស្រី​ ទេព​ គឹ​ម​វ​ណ្ណា​រី​ ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា​ (CFITU)​ ។​
២-​លោក​ សុខ​ សម្បត្តិ​ ប្រធាន​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​ការងារ​ (LDUF)​ ។​
៣-​លោក​ ភួង​ ម​ន្ទ្រី​ ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​ និង​ប្រជាធិបតេយ្យ​ (UFID)​ ។​
៤-​លោក​ ឈិ​ន​ សូ​នី​ ប្រធាន​សហព័ន្ធ​សហជីព​ការងារ​សេវាកម្ម​កម្ពុជា​ (UNICAM)​ ។​
៥-​លោក​ ណៃ​ សុខ​វាសនា​ ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គីភាព​ (FUS)​ ។​
៦-​លោក​ ថុ​ល​ ណ​ន​ ប្រធាន​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​ចលនា​ការងារ​កម្ពុជា​ (CFLM)​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ នា​ពេល​កន្លង​មក​ មាន​មេដឹកនាំ​សហជីព​ដែល​ដង្ហែ​គាំទ្រ​ និង​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​ ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ (​ឋានៈ​ជា​ឯកឧត្តម​)​ ជា​ហូរហែ​ រួម​មាន​ ៖

១-​លោក​ ជួន​ មុំ​ថុ​ល​ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ (CUF)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ផង​ និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​អនុរដ្ឋលេខាធិការ​ផង​…​។​
២-​លោក​ សោម​ អូន​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​ (CLUF)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ។​
៣-​លោក​ សំ​ សឿ​ន​ ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ​ (UFLR)​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ។​
៤-​លោក​ អ៊ូ​ សុ​ផាត​ ប្រធាន​សហព័ន្ធ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ (WRPUF)​ អតីត​បុគ្គលិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ។​
៥-​លោក​ មុំ​ សៀ​ក​ ប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ (KFWS)​ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ផង​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ (​មិន​ទទួល​ប្រាក់បៀវត្សរ៍​)…​។​ល​៕​

មេដឹកនាំ​សហជីព​ដែល​ដង្ហែ​គាំទ្រ​បក្ស​កាន់​អំណាច​ជិត​១០​នាក់​ទៀត​ ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​ឋានៈ​ជា​ឯកឧត្តម​-​លោក​ជំទាវ​ព្រោងព្រាត

មេដឹកនាំ​សហជីព​ដែល​ដង្ហែ​គាំទ្រ​បក្ស​កាន់​អំណាច​ជិត​១០​នាក់​ទៀត​ ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​ឋានៈ​ជា​ឯកឧត្តម​-​លោក​ជំទាវ​ព្រោងព្រាត

Related