នៅក្នុង​ខែឧសភា រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង ១៤៦​លាន​ដុល្លារ​ និពន្ធដោយ : ថ្មីៗ       June-09-2016, 8:19 pm         48

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នៅក្នុង​ខែឧសភា រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង ១៤៦​លាន​ដុល្លារ​ រូបពីហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានប្រកាស​ឱ្យដឹងថា នៅក្នុង​ខែឧសភា​កន្លងទៅ គយ​ប្រមូលបាន​ជាង ១៤៦​លាន​ដុល្លារ មាន​កើនឡើង​ប្រមាណ ១០​ភាគរយ បើ​ធៀប​នឹង​ចំណូល​ខែឧសភា ឆ្នាំ​២០១៥ ។

​បើ​គិត​ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៦​នេះ ចំណូល​ពន្ធ និង​អាករ​សរុប​ប្រមូល​ដោយ​គយ  បាន​ប្រមាណ ៧៦៣​លាន​ដុល្លារ កើនឡើង​ជាង ២២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៥ ។

​ចំណូល​៥​ខែ​ដើមឆ្នាំ​២០១៦ នេះ សម្រេចបាន​ប្រមាណ​ជា ៤៦​ភាគរយ នៃ​ផែនការ​ចំណូល​ដែល​បានកំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦ ៕