នគរ​ស្រុក​សំ​រោងទង​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ និង​ផ្តល់​កន្លែង​ប្រើប្រាស់

នគរ​ស្រុក​សំ​រោងទង​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ និង​ផ្តល់​កន្លែង​ប្រើប្រាស់



កំពង់ស្ពឺ ៖ កម្លាំង​នគរបាល ស្រុក​សំរោងទង​ បាន​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង ផ្ដល់​ទីតាំង​សេព​គ្រឿងញៀន កាលពី​វេលា​ម៉ោង ៣ និង ៣០​នាទី ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ព្រៃ​សុ​ភី ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

លោក​វរសេនីយ៍​ឃុ​ត សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​ប្រាប់​ថា កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ឈាន​ដល់​កំណត់​បាន​មុខ​សញ្ញា​សង្ស័យ​ចែកចាយ​គ្រឿងញៀន​និង​ផ្ដល់​ជម្រក​ប្រើប្រាស់​ ដែល​ឈ្មោះ នុត អំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​សុ​ភី ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​និង​ដកហូត​ថ្នាំញៀន​បាន ១៤​កញ្ចប់​តូច ក្នុង​នោះ​មធ្យម ០២​កញ្ចប់​និង​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​ជនសង្ស័យ។ ករណី​នេះ​ សមត្ថកិច្ចកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕