ស្ត្រី​មេម៉ាយ​​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ ចោល​កូន​៣​នាក់

ស្ត្រី​មេម៉ាយ​​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ ចោល​កូន​៣​នាក់



ពោធិ៍សាត់​ ៖​ លោក​អែម រុន អធិការ​​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​កូន​បី​ម្នាក់ ​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាមៗ​ បន្ទាប់ពី​​ត្រូវ​ទឹក​ភ្លៀង​រួច ​ស្ត្រី​​រងគ្រោះ​ ​​ដែល​ទទឹក​ជោក​​ខ្លួន​​នេះ​ បាន​យក​ព្រី​ទៅ​ដោត​ម៉ូ​ទ័​រមូ​ម​ទឹក។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤​ល្ងាច ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិត​ក្នុង​ភូមិ​អូ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ ​​សព​ជនរងគ្រោះ​ឈ្មោះ សុ​ប អេង​ អាយុ៥៦ឆ្នាំ ភេទ​ស្រី ជនជាតិ​ខ្មែរ ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។

លោក​បាន​បន្ត​ថា ​ស្ត្រី​មេម៉ាយ​រងគ្រោះ​ខាងលើ មាន​កូន ៣នាក់។ មុន​ពេល​កើតហេតុ​ ក្រោយពេល​ភ្លៀង​ធ្លា​ក់រួច រូបគាត់​បាន​ទទឹក​ជោក​ខ្លួន ​ហើយក៏​បាន​កាន់​ព្រី​ខ្សែភ្លើង ដោត​ជាមួយ​ខ្សែ​ម៉ូ​ទ័​រ​បូម​ទឹក ដោយ​ដាក់​ព្រី​នៅ​នឹង​ដី​សើម ពេល​ដោត​ទៅ​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​មួយ​រំពេច។

លោក អែម រុន បញ្ជាក់​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ពិនិត្យ​រួច​ក៏​បាន​ប្រគល់​​​សព​​​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី តែ​អ្វី​ដែល​ខ្លោចផ្សា​នោះ​គឺ​កូន​បីនាក់​នៅ​កំព្រា​មិន​ដឹង​ថា ​វាសនា​ពួកគេ​បែប​ណា​ឡើយ៕