ឈើ​ម៉ៃសាក់​ពីរ​រថយន្ត​ដឹក​ចេញពី​វត្ត​មួយ​ត្រូវ​មេព្រៃ​ចាប់​

Videos


រថយន្តពីរគ្រឿងដឹកម៉ៃសាក់ ដែលជាប្រភេទឈើហាមឃាតត្រូវបានរដ្ឋបាលព្រៃឈើស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងចាប់បាន កាលពីល្ងាចថ្ងៃទី ៨ ខែមិថុនាឆ្នាំ២០១៦ ។ ក្រុមអ្នកដឹកឈើម៉ៃសាក់បានបង្ហាញថា ខ្លួនមានច្បាប់ត្រឹមត្រូវប្រមូលទិញពីអាជ្ញាធរនិងគណៈកម្មាការ អាចារ្យ ព្រះគ្រូចៅអធិការវត្តក្នុងឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ដើម្បីយកទៅប្រើប្រាស់នៅខេត្តត្បូងឃ្មុំ ។

ឈើ​ម៉ៃសាក់​ពីរ​រថយន្ត​ដឹក​ចេញពី​វត្ត​មួយ​ត្រូវ​មេព្រៃ​ចាប់​

លិខិតចុះ ថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០១៦ មានការទទួលស្គាល់ ដោយគណ:កម្មាការអាចារ្យវត្ត ព្រះចៅអធិការវត្ត និង អាជ្ញាធរឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់បានលក់ឈើម៉ៃសាក់ចំនួន៨ដើមឱ្យទៅឈ្មោះឃឹមឃុន លី ភេទប្រុសអាយុ ៥០ ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការផ្ទាល់ខ្លួន ។ ក៏ប៉ុន្តែពេលគេអារកាត់ផ្តាច់ជាកង់ៗលើកដាក់តាមរថយន្តពីរគ្រឿងធ្វើដំណើរតាមផ្លូវជាតិលេខ ៩ បម្រុងនឹងឆ្លងកាត់តាមខេត្តស្ទឹងត្រែងរួចបន្តទៅខេត្តត្បូងឃ្មុំ តែបែរជាត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ឃាត់ទៅវិញ ។

ឈើ​ម៉ៃសាក់​ពីរ​រថយន្ត​ដឹក​ចេញពី​វត្ត​មួយ​ត្រូវ​មេព្រៃ​ចាប់​

លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ មិនអាចសុំធ្វើការស្រាយបំភ្លឺបានទេជុំវិញករណីឃាត់រថយន្តពីរគ្រឿងដឹកឈើម៉ៃសាក់នោះបានទេ ។ ក៏ប៉ុន្តែមន្ត្រីជំនាញបាននិយាយថា ពេលចុះឃាត់រថយន្តដឹកឈើ កាលពីល្ងាចថ្ងៃទី ៨ ខែមិថុនា ថា មូលហេតុមន្ត្រី ជំនាញឃាត់រថយន្តដឹកឈើម៉ៃសាក់នេះ ដោយសំអាងថា គ្មានលិខិតអនុញ្ញាតដឹកជញ្ជូនពីខាងមន្ត្រីជំនាញ ។ ឈើម៉ៃសាកជាប្រភេទឈើប្រណិត ដែលបានដាំនៅក្នុងសម័យសង្គមរាស្ត្រ និយម ៕

                                                                                             សុថាត់