មហាវិថី​ធំៗ​ចំនួន​៦​ក្នុង​រាជធានី​ភ្នំពេញ នឹង​លែងមាន​សំបុក​ពីងពាង​ និពន្ធដោយ : ខន ចំប៉ា       June-09-2016, 8:39 pm         848

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហាវិថី​ធំៗ​ចំនួន​៦​ក្នុង​រាជធានី​ភ្នំពេញ នឹង​លែងមាន​សំបុក​ពីងពាង​​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការ​កាត់​ទម្លាក់​បណ្តាញ​ខ្សែកាប​ដែល​ស្អេកស្កះ​ដូច​សំបុក​ពីងពាង នៅលើ​អាកាស​ទម្លាក់​ចូល​បំពង់​បណ្តាញ​ក្រោម​ដី​។ មាន​មហាវិថី​ធំៗ​ចំនួន​៦ ដែល​អាជ្ញាធរ នឹង​អនុវត្ត​គម្រោង​នេះ​មុនគេ គឺ​មហាវិថី​ព្រះ​នរោត្តម សហព័ន្ធរុស្ស៊ី មុនី​វង្ស ម៉ៅ​សេទុង កម្ពុជា​ក្រោម និង​មហាវិថី​ព្រះសីហនុ​។ បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ គម្រោង​នេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ​។

​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ ដែល​ត្រូវ​កាត់​ទម្លាក់​ខ្សែកាប​លើ​អាកាស​ចូល​បំពង់​បណ្តាញ​ក្រោម​ដី ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​បណ្តាញ​ខ្សែកាប និង​លើកកម្ពស់​សោភណភាព​រាជធានី​។ គម្រោង​កាត់​ទម្លាក់​ខ្សែកាប​លើ​អាកាស ដូច​សំបុក​ពីងពាង ដែល​កើតចេញ​របស់​ក្រុមហ៊ុន​ទូរ​សព្ទ ទូរទស្សន៍ អ៊ីនធឺណិត រួម​នឹង​ខ្សែបណ្តាញ​របស់​អគ្គិសនី​កម្ពុជា​ផង​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែមិថុនា​តទៅ​។ 

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ មាន​មហាវិថី​ធំៗ​ចំនួន​៦ ដែល​ត្រូវ​អនុវត្តន៍​គម្រោង​នេះ​មុនគេ គឺ​មហាវិថី​ព្រះ​នរោត្តម សហព័ន្ធរុស្ស៊ី មុនី​វង្ស ម៉ៅ​សេទុង កម្ពុជា​ក្រោម និង​មហាវិថី​ព្រះសីហនុ​។

មហាវិថី​ធំៗ​ចំនួន​៦​ក្នុង​រាជធានី​ភ្នំពេញ នឹង​លែងមាន​សំបុក​ពីងពាង​ និពន្ធដោយ : ខន ចំប៉ា       June-09-2016,  8:39 pm         848

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ​ថា រដ្ឋបាល​រាជធានី​បានកំណត់​ហើយ​ថា នៅត្រឹម​ដំណាច់ឆ្នាំ​២០១៦​នេះ រាជធានី​ភ្នំពេញ​នឹង​គ្មាន​វត្តមាន​ខ្សែកាប​រញ៉េរញ៉ៃ នៅតាម​បណ្តោយ​មហាវិថី​ធំៗ​ខាងលើ​។ 

​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បញ្ជាក់ថា​ការផ្តើម​អនុវត្តន៍​គម្រោង​នេះ​គឺ​ស្ថិតនៅ​ដំណាក់កាល​តាមដាន មើល​ការអនុវត្ត​ការងារ​របស់​ប្រតិបត្តិ​ករ​ទាំងឡាយ​ដែលមាន​បណ្តាញ​ខ្សែកាប​នៅលើ​អាកាស មុននឹង​វាយតម្លៃថា​តើ គម្រោង​នេះ​អាច​សម្រេចបាន​ទៅតាម​កាលកំណត់ ឬ​យ៉ាងណា​?

​បើតាម​លោក ឃួ​ង ស្រេង ជាបឋម​ក្រុមការងារ និង​អ្នកពាក់ព័ន្ធ​ត្រូវ​ចាប់ផ្តើម​កាត់​ទម្លាក់​ខ្សែកាប​កាត់​ទទឹងផ្លូវ​ជាមុនសិន បន្ទាប់មក​ទើប​បន្តការងារ​កាត់ទ​ម្លា​ក់​បណ្តាញ​ខ្សែកាប​ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ធំៗ​ទាំង​៦​នោះ​។ បន្ទាប់ពី​ការងារ​ទាំងនេះ​រួចរាល់ រដ្ឋបាល​រាជធានី នឹង​ណែនាំ​ឲ្យ​ប្រតិបត្តិ​ករ​ទាំងនោះ កាត់​ទម្លាក់​បណ្តាញ​ខ្សែកាប នៅតាម​បណ្តា​ផ្លូវ​ផ្សេងទៀត នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជា​បន្ថែម​របស់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ដដែល​។​

​ផ្អែក​តាម​សេចក្តីជូនដំណឹង​ដដែល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន អង្គភាព​រដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលមាន​បណ្តាញ​ខ្សែកាប ឬ​អ្នក​កំពុង​ប្រើប្រាស់​ចិញ្ចើមផ្លូវ លើ​បណ្តោយ​មហាវិថី​ទាំង​៦ ត្រូវ​រៀបចំ​រុះរើ​ចេញ និង​ចូលរួម​ទាំងអស់គ្នា ដើម្បី​សម្រួល​ដល់​ក្រុមការងារ និង​ឲ្យ​ការអនុវត្ត​គម្រោង​នេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន ទទួលបាន​លទ្ធផល​តា​ម​ការគ្រោងទុក​៕

មហាវិថី​ធំៗ​ចំនួន​៦​ក្នុង​រាជធានី​ភ្នំពេញ នឹង​លែងមាន​សំបុក​ពីងពាង​ និពន្ធដោយ : ខន ចំប៉ា       June-09-2016,  8:39 pm         848