របាយការណ៍​UN៖ រដ្ឋាភិបាល​អេ​រី​ត្រេ ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​មនុស្សជាតិ​ និពន្ធដោយ : ទេព អ៊ីវិសាល       June-09-2016, 9:19 pm         144

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132របាយការណ៍​UN៖ រដ្ឋាភិបាល​អេ​រី​ត្រេ ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​មនុស្សជាតិ​​របាយការណ៍​អង្គការសហប្រជាជាតិ បាន​បង្ហាញថា រដ្ឋាភិបាល​អេ​រី​ត្រេ​បាន​ប្រព្រឹត្ត​បទល្មើស​ប្រឆាំងនឹង មនុស្សជាតិ​ដោយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទុក​បុក​ម្នេញ​លើ​ប្រជាជន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់ គិត​ចាប់ពី​ប្រទេសមួយ​នេះ​ទទួលបាន​ឯករាជ្យ​។​

​គណៈកម្មាធិការ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​០៨ ខែឧសភា​ម្សិលមិញ បាន អះអាងថា រដ្ឋាភិបាល​អេ​រី​ត្រេ បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​១៩៩១​ដែល រួមមាន ការ​ពន្ធនាគារ​ដោយ​ខុស​ច្បាស់  ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ការ​បង្ខាំង​មនុស្ស​ដោយ​សម្ងាត់ ឃាតកម្ម និង​រំលោភ​។ ជាពិសេស​នោះ ការ​កែន​ប្រជាជន​ដើម្បី​ចូល​បម្រើ​ការងារ​កងទ័ព ក៏​នៅតែ​បញ្ហា​បញ្ហា​មួយ​ផងដែរ​។

​ប្រធាន​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ លោក Mike Smith បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ក្រុង ហ្សឺ​ណែវ «​មាន​ប្រជាជន​ប្រមាណ​៣០​ម៉ឺន ទៅ​៤០ ម៉ឺន ត្រូវបាន​ក្លាយ​ទាសករ​។ ហើយ​តាម​របាយ​ការ ណ៍​ស៊ើបអង្កេត​ដែល​បាន​ប្រមូល​នោះ បានបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​អេ​រី​ត្រេ បាន​ប្រើប្រាស់​គោលនយោបាយ «​បាញ់សម្លាប់​» ដើម្បី​បញ្ឈប់​ប្រជាជន​ដែលមាន​ចេតនា​ភៀសខ្លួន​ពី​ប្រទេស​។

​បន្ថែម​ពីនេះ គណៈកម្មាធិការ​អង្គការសហប្រជាជាតិ ក៏បាន​បញ្ជាក់ដែរថា បទល្មើស​ប្រឆាំង​មនុស្សជាតិ​ត្រូវបាន​ប្រព្រឹត្ត​ជា​លក្ខណៈ​បើកចំហរ និង​ជា​ប្រព​ន្ធ័​នៅក្នុង​មន្ទីរឃុំឃាំង​អេ​រី​ត្រេ បន្ទាយ​យោធា និង ទីតាំង​ជាច្រើន​ផ្សេងទៀត​ទូទាំងប្រទេស​ក្នុង​រយៈ​២៥​ឆ្នាំ​កន្លងមកនេះ​។ ក្នុងនោះ អ្នក​ជាប់​ពាក់ព័ន្ធ​ដែល ត្រូវ​ទទួលខុសត្រូវ​លើ​បទល្មើស​ប្រឆាំង​មនុស្សជាតិ​នេះ រួមមាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល គណបក្សកាន់អំណាចរ​ណ​សិរ្ស​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ និង​មេបញ្ជាការ​កងទ័ព​ជាច្រើន​។​

​យ៉ាងណាក៏ដោយ របាយការណ៍ និង​ការចោទប្រកាន់​នេះ ត្រូវបាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​អេ​រី​ត្រេ​។ យោងតាម​គណនី Twitter របស់​រដ្ឋមន្ត្រី​ព័ត៌មាន​អេ​រី​ត្រេ លោក Yemane G. Meskel បានចាត់ទុក​របាយកាណ៍​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មាន​លក្ខណៈ លម្អៀង មិនមាន​លក្ខណៈ​ច្បាស់លាស់​ស្របតាម​មូលដ្ឋាន​នៃ​ស្តង់ដារ មិនមាន​ភាព​អ​ព្យា​ក្រិត និង​មិន​ស្របច្បាប់​។

​សូមបញ្ជាក់​ផងដែរ​ថា អេ​រី​ត្រេ ដែលជា​ប្រទេស​តំបន់​អាហ្វ្រិក ទើបតែ​ទទួលបាន​ឯករាជ្យ​ផ្លូវការ​នៅ​ឆ្នាំ ១៩៩១​ប៉ុណ្ណោះ​។ មុននឹង​ឈាន​មកដល់​ឈាន​ការប្រកាស​ឯករាជ្យ​នេះ រដ្ឋ​មួយ​នេះ បាន​ឆ្លងកាត់​សង្គ្រាម​ដើម្បី​ផ្តាច់ខ្លួន​ចេញពី​អេ​ត្យូ​ពី​អស់​រយៈពេល​ប្រមាណ​បួន​ទសវត្សរ៍​។

​តែ​ក្រោយ​ទទួលបាន​ឯករាជ្យ​អេ​រី​ត្រេ មិន​ទទួលបាន​សន្តិភាព​នៅឡើយ​នោះទេ ពោលគឺ​សង្គ្រាមស៊ីវិល នៅ​បន្ត​កើតមាន​រវាង​អេ​ត្យូ​ពី និង​អេ​រី​ត្រេ ដែល​បាន​បង្ក​ឲ្យ​ទាហាន​ទាំងសងខាង​ប្រមាណ​ជាង​ដប់​ប្រាំ​ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត​៕