ចេញទៅ​មើល​ទឹក​ស្រែ​មិន​ដឹង​កូន​ទៅតាម​ ត្រឡប់មកវិញ​ឃើញ​កូន​លង់ទឹក​ស្លាប់​ទាំង​២នាក់

ចេញទៅ​មើល​ទឹក​ស្រែ​មិន​ដឹង​កូន​ទៅតាម​ ត្រឡប់មកវិញ​ឃើញ​កូន​លង់ទឹក​ស្លាប់​ទាំង​២នាក់



៖ គួរ​ឲ្យ​អនិច្ចា​ក្មេង​ប្រុស​២​នាក់​បងប្អូន​លង់ទឹក​ប្រឡាយ​ស្លាប់​ ក្រោយពេល​ដើរ​តាម​ឪពុក​ទៅ​មើល​ទឹក​ស្រែ​ ខណៈ​ដែល​ឪពុក​មិន​ដឹង​ថា ​កូន​ទៅតាម។

ហេតុ​ការណ៍​ក្មេង​ប្រុស​ពីរ​នាក់​បងប្អូន​លង់ទឹក​ប្រឡាយ​ស្លាប់​ខាង​លើ​ បាន​កើ​ត​ឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ២០១៦ វេលា​ម៉ោង​៨និង​៤៥​នាទី នៅ​ក្នុង​ភូមិ​ក្រាំង​ចំបក់​ ឃុំ​ពាន​រោង​ ស្រុក​ស្វាយអន្ទរ​ខេត្តព្រៃវែង​។

ប្រភព​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ​មិត្ត វឿន ​ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ បាន​ដើរ​ទៅ​មើ​ល​ទឹក​ស្រែ​នៅ​ឯ​ខាង​កើ​ត​ផ្ទះ។ នៅ​ពេល​នោះ​កុមារ​រងគ្រោះ​ទាំងពីរ​នាក់​បងប្អូន​បាន​ដើរ​តាម​ក្រោយ​ឪពុក​ ដោយ​ឪពុក​មិន​ដឹង​ថា ​កូន​ទៅតាម​នោះ​ទេ។ ​លុះដល់​ម៉ោង​៨និង​៤៥នាទី​ ឪ​ពុក​កុមារ​រងគ្រោះ​រស់នៅ​ភូមិ​ឃុំ​ខាង​លើ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ​ក៏​ប្រទះ​ឃើញ​សព​កូនប្រុស​ទាំងពីរ​អណ្ដែត​ ដោយ​លង់ទឹក​ក្នុង​ប្រឡាយ​ទឹក​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ​។

បន្ទាប់​ពីរ​មានការ​ភ្ញាក់​ផ្អើល​សមត្ថកិច្ច​នគរបាល​ក៏បាន​ចុះ​មក​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​ឃើញ​ថា កុមារ​រងគ្រោះ​ពីរ​នាក់​បងប្អូន​ ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប្រាកដ​មែន​ ហើយ​កុមារ​រងគ្រោះ​ទី​១​.ឈ្មោះ​វឿន ហៀក​ ភេទ​ប្រុស អាយុ​១៣ឆ្នាំ​ និង​ទី​២.​ឈ្មោះ​វឿន​ ហ៊ួ​ ភេទប្រុស​ អាយុ​៨ឆ្នាំ។ ក្រោយពី​ពិនិត្យ​ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ចេញទៅ​មើល​ទឹក​ស្រែ​មិន​ដឹង​កូន​ទៅតាម​ ត្រឡប់មកវិញ​ឃើញ​កូន​លង់ទឹក​ស្លាប់​ទាំង​២នាក់