ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​របួស​សន្លប់​ស្តូកស្តឹង​ពីរ​នាក់

ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​របួស​សន្លប់​ស្តូកស្តឹង​ពីរ​នាក់



បាត់ដំបង ៖ នៅ​វេលា​ម៉ោង​៦​ជាង​ល្ងាច​នា​ ថ្ងៃទី​៩ ​ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​លើក​បង្កឡើង​ដោយ​ម៉ូតូ​និង​ម៉ូតូ​ បុកគ្នាត្រង់​ចំណុច​មុខ​អង្គភាព​អគ្គិសនី​ខេត្ត​បាត់ដំបង ​ក្បែរ​រង្វង់​មូល​នាគ​បាញ់​ទឹក​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់ ​ក្នុង​ហេតុការណ៍​នោះ​ថា មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ប​.​ប​-០៦៥២ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​ស៊ីម ចាន់​ដា​រា​ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ​ឃុំឈើទាល ​ស្រុក​បាណន់ ​ខេត្តបាត់ដំបង ​​​បន្ទាប់ពី​បាន​ទិញ​បបរគ្រឿង​ហើយ​ក៏​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ លុះដល់​ចំណុច​កើតហេតុ​ក៏​វាក់​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​ដោយ​មន្ត្រី​រដ្ឋាករ​ទឹក​ខេត្ត​ ដែល​មាន​ម៉ាក​ឃ្លី​ក​អត់​ស្លាក​លេខ​បណ្ដាលបុក​ពេញទំហឹង​ បោក​ក្បាល​ទៅ​នឹង​ចិញ្ចើមថ្នល់​សន្លប់​ទាំងសងខាង​។ ជនរងគ្រោះ​ទាំងពីរ​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យ ​រីឯ​ម៉ូតូ​រង់ចាំ​សមត្ថកិច្ច​វាស់វែង​ធ្វើ​កំណត់ហេតុ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕