មហា​យក្ស​ឥណ្ឌា​ត្រៀម​លក់​កាំជ្រួច​មី​ស៊ី​ល​ឲ្យ​វៀតណាម​ដើម្បី​ទប់ទល់​ចិន​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-09-2016, 10:39 pm         428

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហា​យក្ស​ឥណ្ឌា​ត្រៀម​លក់​កាំជ្រួច​មី​ស៊ី​ល​ឲ្យ​វៀតណាម​ដើម្បី​ទប់ទល់​ចិន​​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ត្រៀម​លក់​មី​ស៊ី​ល​ស្វ័យ​នាំ​ផ្លូវ​ដែលជា​អាវុធ​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​រួមគ្នា​ជា​ក្រុមហ៊ុន​ឥណ្ឌា​។ ការសម្រេច​លក់​មី​ស៊ី​ល​ឲ្យ​វៀតណាម​ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា ឥណ្ឌា​កំពុង​ព្យាយាម​ទប់ទល់​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​។  ក្រៅពី​វៀតណាម ឥណ្ឌា​ត្រៀម​នាំ​សព្វាវុធ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​ផ្សេងទៀត​នៅលើ​ពិភពលោក​ផងដែរ​។

​ឥណ្ឌា​ត្រៀម​លក់​កាំជ្រួច​មី​ស៊ី​ល​ស្វ័យ​នាំ​ផ្លូវ​ទំនើប​បំផុត​មួយ​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​រួមជាមួយ​ក្រុមហ៊ុន​រុស្ស៊ី​ទៅ​ឲ្យ​ក្រុង​ហាណូយ​។ ហើយ​មហា​យក្ស​ឥណ្ឌា​នេះ​ក៏​មើលឃើញ​ទីផ្សារ​ចំនួន ១៥​ផ្សេងទៀត​សម្រាប់​មី​ស៊ី​ល​របស់ខ្លួន​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​ការនាំ​អាវុធ​ចេញ​ដូចជា​លក់​អាវុធ​ឲ្យ​វៀតណាម​នេះ បញ្ជាក់​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា​ក្នុងការ​ពង្រឹងសមត្ថភាព​ផលិត​អាវុធ​ពី​អ្នក​នាំ​អាវុធ​ចូល​ទៅជា​ប្រទេស​នាំ​អាវុធ​ចេញ​វិញ​។ ក្រៅ​ថា​ពី​ពង្រីក​ទីផ្សារ​អាវុធ ឥណ្ឌា​ក៏​នឹង​អាច​ស្វែង​រកចំណូលបាន​ច្រើន​ផងដែរ​ពី​ទីផ្សារ​អាវុធ​នេះ​។​

​យ៉ាងណាមិញ ការ​ឈានទៅ​លក់​មី​ស៊ី​ល​ស៊េរី​ទំនើប​នេះ​ឲ្យ​វៀតណាម បាន​ក្លាយជា​ចំណុច​ពិភាក្សា​ខ្លាំង​របស់​អ្នកវិភាគ​និង​អ្នកបង្កើត​គោលនយោបាយ​ដែរ​។ គេ​វាយតម្លៃថា រដ្ឋាភិបាល​ឥណ្ឌា​កំពុងតែ​ព្យាយាម​ដើម្បី​ទប់ទល់​ជាមួយ​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​នៅក្នុង​តំបន់​ថែម​ទៀតផង​។​នេះ​ក៏ដោយ​សារ​ការ​រះ​ត្រដែត​ឡើង​របស់​វៀតណាម​ក្លាយជា​ក្តីបារម្ភ​របស់​ឥណ្ឌា ហើយ​ឥណ្ឌា​ក៏​ចាប់ផ្តើម​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​ដូចជា​សហរដ្ឋអាមេរិក​ជាដើម​។​

​យោងតាម​ប្រភពព័ត៌មាន​ដដែល ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផលិត​សព្វាវុធ BrahMos Aerospace ឲ្យ​ព​ន្លឿ​ន​ការលក់​សព្វាវុធ​នេះ​ទៅ​ឲ្យ​ប្រទេស ៥ សិន​ដែល​ក្នុងនោះ​ប្រទេស​វៀតណាម​ស្ថិតនៅ​លេខ​រៀង​ទីមួយ​។ ប្រទេស​បួន​ទៀត​មាន ប្រ​ស៊ី​ល ស៊ី​លី ឥណ្ឌូនេស៊ី  និង​អាហ្វ្រិក​ខាងត្បូង​។ តាមពិតទៅ វៀតណាម បានស្នើ​សុំ​ទិញ​មី​ស៊ី​លពី​ឥណ្ឌា​តាំងពី​ឆ្នាំ​២០១១ ម្ល៉េះ តែ​ឥណ្ឌា​ដើមឡើយ​ដូចជា​ស្ទាក់ស្ទើរ​ព្រោះ​ការលក់​អាវុធ​ឲ្យ​វៀតណាម​អាច​បង្ក​ការក្តៅក្រហាយ​ដល់​ចិន​ផង​។ វៀតណាម​រំពឹងថា មី​ស៊ី​ល​ប្រភេទ​នេះ​អាចជួយ​ខ្លួន​បាន​ច្រើន​ក្នុង​ការពង្រឹង​វិស័យ​ការពារជាតិ​ថែម​ទៀតផង ដោយសារ​វា​ស្ថិតក្នុង​ចំណោម​មី​ស៊ី​ល​ដែលមាន​ល្បឿន​លឿន​បំផុត​មួយ ពោលគឺ​លឿន​ជាង​សំឡេង ៣​ដង​។​

​ចំណែក​ហ្វី​លី​ពី​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ២ ក្នុងចំណោម​ប្រទេស ១១​ផ្សេងទៀត​ដែល​ក្នុងនោះ​មាន​ទាំង​ថៃ ឥណ្ឌូនេស៊ី និង​អារ៉ាប់​រួម សុទ្ធតែ​ចង់​ទិញ​មី​ស៊ី​ល​ប្រភេទ​នេះ​ពី​ឥណ្ឌា​។ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​កំពុង​បន្ត​ពិភាក្សាគ្នា​នៅឡើយ​ជុំវិញ​ការទិញ​មី​ស៊ី​ល​នេះ​។​

 ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​បានស្នើ​សុំ​ទិញ​កាំជ្រួច​មី​ស៊ី​ល​របស់​ឥណ្ឌា​នេះ​រួចរាល់​ហើយ ព្រោះ​វា​ប្រទេស​ទាំងពីរ​មើលឃើញ​ពី​គុណសម្បត្តិ​មី​ស៊ី​ល​ប្រភេទ​នេះ​។  បាញ់​ចេញពី​ក្នុង​សមុទ្រ នាវាមុជទឹក និង​បាញ់​ចេញពី​ដី​ឡើងលើ​។ ចំណែក​មី​ស៊ី​លបាញ់​ពីលើ​អាកាស​របស់​ក្រុមហ៊ុន​ឥណ្ឌា​កំពុងស្ថិត​ក្នុងការ​សាកល្បង​នៅឡើយ​៕