ដូ​ណា​ល់ ត្រាំ​៖​មិនបាច់​រ៉ៃ​អង្គាស​លុយ​ច្រើន​ទេ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់អារម្មណ៍​ខ្ញុំ​ខ្លាំង​ស្រាប់​ហើយ និពន្ធដោយ : សៅ ផលនិស្ស័យ       June-09-2016, 11:19 pm         46

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដូ​ណា​ល់ ត្រាំ​៖​មិនបាច់​រ៉ៃ​អង្គាស​លុយ​ច្រើន​ទេ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់អារម្មណ៍​ខ្ញុំ​ខ្លាំង​ស្រាប់​ហើយ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក​មិនចាំបាច់​ប្រមូល​មូលនិធិ​ឲ្យ​បាន​គ្រប់​១​ពាន់​លាន​ដុល្លារ​តាម​ការវាយតម្លៃ​សម្រាប់​ការឃោសនា​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ទេ​។ នេះ​ក៏ដោយ​សារ​លោក​មាន​ប្រជាប្រិយភាព​និង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រាប់​ហើយ​។ 

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Bloomberg  លោក ដូ​ណា​ល់ ត្រាំ ស្រាប់តែ​បដិសេធ​ការវាយតម្លៃ​របស់​ក្រុម​ឃោសនា​របស់លោក​ដែលថា លោក​ត្រួវ​ការ​រ៉ៃ​អង្គាស​លុយ​ឲ្យ​បាន ១​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ឃោសនាបោះឆ្នោត​ខាងមុខ​។  សេដ្ឋី​អចលនទ្រព្យ​រូបនេះ​សង្កត់ធ្ងន់ថា លោក​មិន​ត្រូវការ​លុយ​ច្រើន​រហូតដល់ ១​ពាន់​លាន​ដុល្លារ​ដើម្បី​ឃោសនា​និង​ដាក់​ពាណិជ្ជកម្ម​ឡើយ​ក្នុង​ការឃោសនា​នយោបាយ​ព្រោះ​លោក​ទទួល​ការចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រាប់​ទៅហើយ​។​

​លោក ដូ​ណា​ល់ ត្រាំ ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ថា​៖« គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​រ៉ៃ​អង្គា​សលុយ​ច្រើន​ដូច្នេះ​ឡើយ​។ ខ្ញុំ​គ្រាន់តែ​មិន​គិតថា ខ្ញុំ​ត្រូវការ​លុយ​ច្រើន​ដូច​មនុស្ស​ដ៏ទៃទៀត​ត្រូវការ​ឡើយ ប្រោះ​ខ្ញុំ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ស្រាប់​ទៅហើយ​។ ខ្ញុំ​ទទួលបាន​ការអញ្ជើញ​យ៉ាងច្រើន​ដើម្បី ចេញមុខ​តាម​ទូរទស្សន៍​។ បើ​ខ្ញុំ​ទទួល​ការអញ្ជើញ​នោះ ខ្ញុំ​នឹង​ត្រូវគេ​សម្ភាសន៍​ច្រើន​ហូរហែរ​»​។

​តាំងពី​ចេញមុខ​ឃោសនា​ដើម្បី​ប្រជែង​ក្នុង​បក្ស​មក លោក ដូ​ណា​ល់​ត្រាំ នេះ​បាន​ទាញយក​ប្រយោជន៍​យ៉ាងច្រើន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក​ចេញមុខ​នៅ​ស្ទើរ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​បទសម្ភាសន៍​ឬ​ព័ត៌មាន​របស់លោក​ត្រូវបាន​ចុះផ្សាយ​ព្រឹក ថ្ងៃ ល្ងាច ទៅ​ស្ទើ​គ្រប់​បុ​ស្តិ៍​វិញ​ទៅមក​។ នេះ​ក៏ដោយ​សារ​លោក​ជា​អ្នកនយោបាយ​មួយរូប​ដែល​ងាយស្រួល​ទាក់ទង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដើម្បី​អញ្ជើញ​មក​សម្ភាស​ក្នុង​កម្មវិធី​ព័ត៌មាន​នានា​។​

​បើ​យោងតាម​របាយការណ៍​សារព័ត៌មាន New York Times ដែល​ចេញផ្សាយ​ខែ មីនា​កន្លងទៅ លោក ដូ​ណា​ល់ ត្រាំ អាច​រកបាន​ចំណូល​បាន​ប្រហែល ១.៩ ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​គិត​កម្រៃ​ថែម​ទៀតផង ចាប់ពី​លោក​ចាប់ផ្តើម​យុទ្ធនា​ការឃោសនា​នយោបាយ​៕