អ្នកវិទ្យាសាស្ត្រ​ស្នើ​បញ្ចូល​ធាតុគីមី ៤ ទៀត​បញ្ចូល​ក្នុង​តារាង​ខួប​នៃ​ធាតុគីមី​

​    ​ឥឡូវនេះ​ឈ្មោះ​ចំនួន​បួន​ត្រូវ​ស្នើ​សម្រាប់​ធាតុគីមី​ថ្មី​ចំនួន​៤ សម្រាប់​បន្ថែម​ក្នុង​តារាង​គីមី​ថ្មី​ដែល​ចេញ​កាលពី​ខែមករា​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ 

​    ​ធាតុគីមី​ទាំងអស់​រួមមាន Nihonium (​មាន​និមិត្តសញ្ញា Nh), Moscovium (​មាន​និមិត្តសញ្ញា Mc), Tennessine (​មាន​និមិត្តសញ្ញា Ts) និង Oganesson (​មាន​និមិត្តសញ្ញា Og)​។​

​    ​មកទល់​ឥឡូវ ធាតុ​ទាំង​បួន​ត្រូវបាន​យោងតាម​ចំនួន​ប្រូ​តុង​ក្នុង​លេខ​រៀង​អាតូម ១១៣ នៃ Nh, ១១៥ នៃ Mc, ១១៧ នៃ Ts និង ១១៨ នៃ Og​។​

អ្នកវិទ្យាសាស្ត្រ​ស្នើ​បញ្ចូល​ធាតុគីមី ៤ ទៀត​បញ្ចូល​ក្នុង​តារាង​ខួប​នៃ​ធាតុគីមី​

​    ​* ធាតុ Nihonium មាន​ប្រភព​មកពី​ប្រទេស​ជប៉ុន​។ អាតូម​នេះ​ត្រូវបាន​រកឃើញ​នៅ​វិទ្យាស្ថាន RIKEN Nishina Center for Accelerator Science​។​

​    ​* ធាតុ Moscovium ត្រូវបាន​ដាក់ឈ្មោះ​តំបន់​ទីក្រុង Moscow ជាទី​តាំង​នៃ​វិទ្យាស្ថាន Joint Institute for Nuclear Research ក្នុង​សង្កាត់ Dubna​។​

​    ​* ធាតុ Tennessine តំណាងឱ្យ​ឈ្មោះ​រដ្ឋ Tennessee របស់​អាមេរិក និង​ជា​តំបន់​ដែល​ធាតុ​នេះ​ត្រូវបាន​រកឃើញ​ដោយ​វិទ្យាស្ថាន Oak Ridge National Laboratory and Vanderbilt University​។​

​    ​* ធាតុ Oganesson តំណាងឱ្យ​ឈ្មោះ​រូប​វិទូ​នុយក្លេអ៊ែរ​លោក Yuri Oganessian ជា​អ្នក​ដែល​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ស្វែងរក​ឈ្មោះ​គីមី​ថ្មី​រួមទាំង​ធាតុគីមី​ដែល​បាន​ឈ្មោះ​គាត់​នេះ​ផងដែរ​៕

អ្នកវិទ្យាសាស្ត្រ​ស្នើ​បញ្ចូល​ធាតុគីមី ៤ ទៀត​បញ្ចូល​ក្នុង​តារាង​ខួប​នៃ​ធាតុគីមី​

ប្រភព៖ BBC