តារា ៣ ដួង​មាន​ផលិតផល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ជា Brand name

បច្ចុប្បន្ន​មាន​តារា​ៗ​ជាច្រើន​បាន​ហក់​ចូល​វិស័យ​ជំនួញ​ដើម្បី​ពង្រឹង​ហិរញ្ញវត្ថុ ក្រៅពីអាជីព​សិល្បៈ​របស់​ពួកគេ។ ក្នុង​នោះ ក៏​មាន​សិល្បករ​ខ្មែរខ្លះ ​បាន​វិវត្តន៍​ខ្លួន​​ជា​អ្នក​នាំ​ចូល​ផលិតផល និង​បាន​ដាក់​ឈ្មោះ​ខ្លួន​នៅ​លើ​នោះ​ជា Brand name  ទៀត​ផង។ តើ​មាន​តារា​ណា​ខ្លះ?

 

១.គង់ ចាន់ស្រីមុំ និង គឹម សីហា៖ ស្រី​ស្អាត គង់ ចាន់ស្រីមុំ មាន​ជំនួញ​ធំពីរ ​មួយ​​ ​គឺ​ទឹកអប់​ម៉ាក់​ឈ្មោះ​នាង តែម្ដង ហើយ​បាន​ប្រកាស​ពី​កាលពី​ថ្ងៃ​កំណើត​គម្រប់​វ័យ ២៥ ឆ្នាំ​នាង​ ដែល​បាន​​ប្រើ​ដើម​ទុន​១០ម៉ឺន​ដុល្លារ និង​មួយ​ទៀត​គឺ​ក្រែម​លាប​មុខ។ ចំណែក​ស្វាមី​នាង​ក៏​មានម៉ាកទឹកអប់​ជា​ឈ្មោះ​ផ្ទាល់​ខ្លួន​ដែរ។

 

តារា ៣ ដួង​មាន​ផលិតផល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ជា Brand name

 

២.អេឡិច ចាន់ត្រា៖ មិន​ខុស​ពី​មិត្ត​រួម​អាជីព​ស្រី​ខាង​លើ អេឡិច ចាន់ត្រា ក៏​មាន​ទឹកអប់​ដែល​មាន​ឈ្មោះ​លោក​នៅ​លើ​ផលិតផល​នោះ​ដែរ។

 

តារា ៣ ដួង​មាន​ផលិតផល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ជា Brand name

រូបភាព៖Facebook អេឡិច ចាន់ត្រា

 ៣.លី ច័ន្ទសីហា៖ លី ច័ន្ទសីហា ធ្លាប់​ប្រាប់ Sabay ថា​ខ្លួន​កំពុង​ឈរ​ឈ្មោះ​ជា​ ប្រ៊េន (Brand) ផ្ទាល់​ខ្លួន​លើ​ជំនួញ​ទី​ពីរ​បន្ទាប់​ពី​ជំនួញ​ទី​មួយ​ផ្នែក​សម្អាង​ការ​ដំណើរ​ការ​បាន​រយៈពេល​៥​ឆ្នាំ។ ជំនួញ​ថ្មី​នោះ គឺ​ការ​នាំ​ចូល​ផលិត​ផល​ថែរក្សា​សម្ផស្ស​មក​ពី​កូរ៉េ និង​ថៃ ​ដែល​ផលិតផល​នោះ​ជា​ប្រភេទ ហ្វូម​លាង​មុខ និង ប៊ី​ប៊ី​គ្រីម ដែល​មាន​ឈ្មោះ​ថា SH (អេស អេច) ដែល​មក​ពី​ពាក្យ​ពេញ​ SeyHa (សីហា)។ ចំណែក​ឯ​ទីតាំង​វិញ សីហា មិន​ទាន់​ច្បាស់​នៅ​ឡើយ តែ​ផលិតផល​ទាំង​អស់​ស្តុក​នៅ​ក្នុង​ក្រុមហ៊ុន​បង​ប្រុស​របស់​នាង​សិន ទម្រាំ​នាង​រត់ការ​ជាមួយ​ក្រសួង​រួច​រាល់​ទើប​អាច​បញ្ជាក់​ពី​ទីតាំង​ ច្បាស់៕

 

តារា ៣ ដួង​មាន​ផលិតផល​ដាក់​ឈ្មោះ​ខ្លួន​ឯង​ជា Brand name

 

អត្ថបទ៖ទ្រី រ៉ាវី