ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥)

ភាគ​ទី​៥
យានលា​សួរ​ទៅ​វិញ​ដោយ​ញញឹម​ថា៖
«ពួក​ឯង​រាល់​គ្នា​ជា​ក្បួន​ទ័ព​លោក​មហា​សេនា​មែន​ទេ?»
ឮ​សំណួរ​នេះ​មេ​បញ្ជា​ការ​នោះ​ភ្ញាក់​ព្រើត​ វា​សួរ​ត​ទៅ​ទៀត​ថា៖
«ឯង​ជា​អ្នក​ណា?»
យានលា​ហូត​សំបុត្រ​មួយ​ពី​ហោប៉ៅ​ ហុច​ទៅ​ឱ្យ​មេ​ពល​សេនា​ដោយ​បន្លឺ​វាចា​ថា៖
«បើ​មិន​ស្គាល់​យើង​ទេ មើល​សំបុត្រ​នេះ​ទៅ»
មេ​បញ្ជាការ​ទ័ព​ទទួល​យក​សំបុត្រ​នោះ​មក​មើល ស្រាប់​តែ​ប្រែ​ទឹក​មុខ​ស្លេកស្លាំង​ភ័យ​ញ័រ​រន្ធត់​ ហើយ​លោត​ចុះ​ពី​លើ​ជំនិះ​ លំ​ឱន​ក្បាល​គោរព​យានលា​ ពោល​សុំ​ទោស​ថា៖
«លោក​ម្ចាស់​ ខ្ញុំ​ប្របាត​មិន​ស្គាល់​ថា​ជា​លោក​ម្ចាស់​ទេ​ សូម​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ​បាទ​ផង»

 

ពោល​ចប់​ហើយ​ គេ​យក​ដៃ​ទាំង​ពីរ​ទ្រ​លិខិត​នោះ​ជូន​ទៅ​យានលា​ដោយ​គោរព​ដល់​ទី​បំផុត។ នាង​បាវស៊ីណូ​ស្មាន​ថា​ម្ដង​នេះ​ពុំ​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ ឥឡូវ​បែរ​ជា​មេ​ពល​សេនា​នោះ​គោរព​កោត​ខ្លាច​យានលា​ទៅ​វិញ។
ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​នាង​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។ យានលា​ទទួល​យក​លិខិត​នោះ​មក​វិញ​ ហើយ​ពោល​ដោយ​ញញឹម​ថា៖
«វិន័យ​នៃ​ក្បួន​ទ័ព​លោក​ដូច​ជា​មិន​សូវ​ល្អ​សោះ!»
មេ​ទ័ព​ក៏​លំ​ឱន​កាយ​ឆ្លើយ​ថា៖
«រឿង​នេះ​ចាំ​ខ្ញុំ​ប្របាត​ទៅ​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​សិន​ ហើយ​នឹង​ធ្វើ​ទារុណកម្ម​ដល់​ពួក​នោះ​មិន​ខាន»
យានលា​និយាយ​ថា៖
«ឥឡូវ​យើង​ខ្វះ​សេះ​មួយ​ លោក​អាច​រក​ឱ្យ​ខ្ញុំ​បាន​ទេ?»
មេ​ទ័ព​ឮ​ដូច្នេះ​ក៏​ចុះ​ពី​លើ​សេះ​របស់​ខ្លួន​ហើយ​ដឹង​មក​ប្រគល់​ ឱ្យ​យានលា​ ដោយ​បន្លឺ​វាចា​ថា៖
«សូម​លោក​ស្រី​ទទួល​យក​សេះ​ខ្ញុំ​ប្របាត​នេះ​ចុះ»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ