រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

MC-21​ ​ជា​យន្តហោះ​ ​សម្រាប់​ដឹក​អ្នក​ដំណើរ​ម៉ូដែល​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ឯកជន​ ​Irkut​ របស់​រុស្សី​ ដែល​យន្តហោះ​នេះ​ ​នឹង​ក្លាយ​ជា​គូប្រជែង​ជា​មួយ​ ​Boeing 737 MAX​ ​និង​ ​Airbus A320 neo​ ​សម្រាប់​ទី​ផ្សារ​អន្តរជាតិ​ ​។​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

យន្តហោះ​នេះ​ ​ផលិត​មាន​ ​២​ ​ទំហំ​ ​គឺ​ម៉ូដែល​ ​MC-21-300​ ​អាច​ផ្ទុក​អ្នក​ដំណើរ​ ​២១១​ ​នាក់​ ​និង​ម៉ូដែល​ ​MC-21-200​ ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ​១៦៥​ ​នាក់​ ​។​ ​​ម៉ាស៊ីន​របស់​វា​ ​​ត្រូវ​បែក​ចែក​ជា​ ​២​ ​ដែរ​ ​គឺ​ ​ម៉ាស៊ីន​មិន​សូវ​ស៊ី​សាំង​កម្លាំង​មធ្យម​ ​Pratt & Whitney PW 1400G​ ​និង​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ ​Russian Aviadvigatel PD-14​ ​។​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

តួ​ខ្លួន​យន្តហោះ​ ​ផលិត​ពី​សារធាតុ​កាបូន​សរសៃ​ ​លាយ​ ​នឹង​ជ័រ​ប្លាស្ទិក​ ​អម​ជា​មួយ​កញ្ចក់​ដែល​រឹងមាំ​ ​តែ​ស្រាល​។ មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ ​១៧៥​ ​បាន​កុម្ម៉ង់​យន្តហោះ​ប្រភេទ​នេះ​ ​ខណៈ​ ​MC-21​ ​នឹង​ផលិត​រួចរាល់​ក្នុង​ឆ្នាំ​ ​២០២០​ ​៕​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

រុស្សី​ ​បញ្ចេញ​យន្តហោះ​ ​សម្រាប់​​ប្រជែង​ ​Airbus​ ​និង​ ​Boeing​ ​

 

​អាន​បន្ត​ ​៖​  ហេតុ​អ្វី​ Apple ផលិត​ iPhone គ្មាន​រន្ធ​បន្ថែម​មេមូរី​កាត?

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​​​ techinsider