Messi នឹង​ត្រឡប់​មក​លេង​វិញ​ពេល អាហ្សង់ទីន​ប៉ះ ប៉ាណាម៉ា

Lionel Messi នឹង​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ​ពេល​ក្រុមជម្រើសជាតិ​អាហ្សង់ទីន​ប៉ះ​ប៉ាណាម៉ា ក្នុង​កម្មវិធី Copa America យប់​ថ្ងៃសុក្រ​នេះ​នៅ​កីឡដ្ឋាន Soldier Field ក្នុង​ទីក្រុង Chicago។

 

Messi នឹង​ត្រឡប់​មក​លេង​វិញ​ពេល អាហ្សង់ទីន​ប៉ះ ប៉ាណាម៉ា

 

កីឡាករ​ប្រធាន​ក្រុម និង​ជា​កូន​សោរ​សំខាន់​របស់​លោក Gerardo Martino បាន​រង​របួស​ខ្នង និង​ឈឺ​ចាប់​ឆ្អឹងជំនី ក្នុង​ប្រកួត​ជាមួយ ហុងឌុយរ៉ាស់​តាំង​ពី​ខែ​មុន​មក​ម្ល៉េះ គេ​បាន​ត្រឹម​អង្គុយ​មើល​ក្រុម​ជម្រើសជាតិ​យក​ឈ្នះ ឈីលី​ប៉ុណ្ណោះ​កាល​ពី​យប់​ថ្ងៃ​ច័ន្ធ​កន្លង​ទៅ។

 

Messi ម្ចាស់​ពាន Ballon D’or ៥​សម័យ​កាល​មិន​ទាន់​លើក​ពាន​ធំ​ជាមួយ​ក្រុម​ជម្រើស​បាន​នៅ​ឡើយ ទេ​បន្ទាប់​ពី​បាត់បង់​ពាន World Cup កាល​ពី​ឆ្នាំ ២០១៤ក្រោយ​ចាញ់​អាល្លឺម៉ង់​វគ្គ​ថែម​ម៉ោង និង​បាត់ បង់​ពាន Copa America បន្ទាប់​ពី​ចាញ់​ម្ចាស់​ផ្ទះ​ឈីលី ៤-១នៅ​វគ្គ​ប៉េណាល់ទី​កាល​ពី​ឆ្នាំមុន៕

 

Messi នឹង​ត្រឡប់​មក​លេង​វិញ​ពេល អាហ្សង់ទីន​ប៉ះ ប៉ាណាម៉ា

 

Messi នឹង​ត្រឡប់​មក​លេង​វិញ​ពេល អាហ្សង់ទីន​ប៉ះ ប៉ាណាម៉ា

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail