មន្ត្រីជាន់ខ្ពស់​កម្ពុជា​ដឹកនាំ​ប្រតិភូ ទៅ​ទស្សនកិច្ច ការតាំង​ពិ​ពណ៌​ចិន​.​អាស៊ី​ខាងត្បូង​លើក​ទី​៤​នៅ​ខត្ត​យូ​ណាន់​

:
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខត្ត​យូ​ណាន់ និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ការតាំង​ពិ​ពណ៌​ចិន​.​អាស៊ី​ខាងត្បូង​លើក​ទី​៤  ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីក្រុង​គុន​មិញ នៃ​ខេត្ត​យូ​ណាន់​។

​ការដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខត្ត​យូ​ណាន់ គឺ​តាម​ការអញ្ជើញ​របស់លោក ចិន ហាវ អភិបាល​ខត្ត​យូ​ណាន់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​យោងតាម​សច​ក្តី​ប្រកាស​ព័​ត៍​មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៩ ខែមិថុនា បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​អញ្ជើញ​ទស្សនា​ស្តង់​ខ្មែរ​ចំនួន​៤០ នៅក្នុង​ការតាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ខាងលើនេះ ដែល​ដាក់តាំង​មុខទំនិញ​ផ្សេងៗ​របស់​កម្ពុជា ដើម្បី​ពាណិជ្ជកម្ម​កម្ពុជា ចិន ឲ្យ​បាន​ច្រើន​ថែមទៀត​។​

​ក្រសួងការបរទេស បាន​បន្តទៀតថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​អញ្ជើញ​ទស្សនា​តំបន់​នានា​នៅ​ខត្ត​យូ​ណាន់​ផងដែរ​៕s