បរិភោគ ស៊ុត ពេលព្រឹក មាន​ប្រយោជន៍​អ្វីខ្លះ​?

Videos


ស៊ុត គឺជាអាហារប្រភេទងាយចម្អិន ពិសេសវាជាអាហារមានតម្លៃមិនថ្លៃថែមទៀតផង ។ ស៊ុត ត្រូវបានគេចាត់ទុកថា ជាអាហារសុខភាពមួយប្រភេទដែលបានផ្តល់នូវប្រយោជន៍ជាច្រើនយ៉ាងដល់រាងកាយ ។ ខាងក្រោមនេះជាផល ប្រយោជន៍នីមួយៗបានមកពីរការបរិភោគស៊ុត ៖

បរិភោគ ស៊ុត ពេលព្រឹក មាន​ប្រយោជន៍​អ្វីខ្លះ​?

១ – ស៊ុតសម្បូរទៅដោយសារជាតិអាហារច្រើនមុខណាស់ដោយក្នុងនោះមានទាំងប្រូតេអ៊ីន ធាតុសង្កសី វីតាមីន A D E និង B12 ។ ទោះជាយ៉ាងណា ស៊ុតមួយគ្រាប់វាបានផ្តល់នូវថាមពលតែ ៨៥ កាឡូរីប៉ុណ្ណោះ ហេតុនេះបើអ្នកគិតថា បរិភោគ ស៊ុត ហើយបង្កឱ្យធាត់នោះ គឺមិនពិតទេ ។

បរិភោគ ស៊ុត ពេលព្រឹក មាន​ប្រយោជន៍​អ្វីខ្លះ​?

២ – ស៊ុតមួយគ្រាន់ផ្តល់ ខូលីន ដល់ទៅ ២០ ភាគរយដែលរាងកាយត្រូវការក្នុងមួយថ្ងៃ ។ សារជាតិនេះអាចជួយផ្តល់ផលល្អសម្រាប់ខួរក្បាល និង ប្រព័ន្ធប្រសាទ ។

បរិភោគ ស៊ុត ពេលព្រឹក មាន​ប្រយោជន៍​អ្វីខ្លះ​?

៣ – ក្រុមមនុស្សដែលបរិភោគស៊ុតជាប្រចាំអាចមើលឃើញទីកន្លែងងងឹងបានល្អជាងក្រុមមនុស្សដែលមិនបរិភោគស៊ុត ។ ក្រៅពីនេះវាមិនបង្កឱ្យកើតរោគកែវផ្នែកចុះខ្សោយក្នុងការសម្លឹងទៀតផង ព្រោះថា ស៊ុតសម្បូរទៅដោយវិតាមីនជួយដល់ភ្នែកបានយ៉ាងល្អប្រសើរ ។

បរិភោគ ស៊ុត ពេលព្រឹក មាន​ប្រយោជន៍​អ្វីខ្លះ​?

៤ – តាមការស្រាវជ្រាវកន្លងមកធ្លាប់បានបង្ហាញដែរថា ក្រុមមនុស្សដែលបរិភោគស៊ុត ក្នុងពេលព្រឹកអាចជួយកាត់បន្ថយទម្ងន់បានលឿន ព្រោះថាប្រូតេអ៊ីនក្នុងស៊ុត ផ្តល់ថាមពលល្អជួយដល់ការធ្វើលំហាត់ប្រាណ ៕

                                                                                                                 ដេប៉ូ  ( Spicy )