ករណី​ស្រុត​ដី​ធ្លាក់​រថយន្ត ៖ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន OCIC ទទួលខុសត្រូវ

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុងធ្វើការ​សម្របសម្រួល​(​អាជ្ញាកណ្តាល​)រវាង​ម្ចាស់​រថយន្ត​និង​ក្រុមហ៊ុន OCIC ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន OCIC ទទួល​ខុស​ត្រូវ​ក្នុង​ការ​បាក់​ស្រុត​ដី​ធ្លាក់​រថយន្ត​នៅ​ជ្រុង​ប៉ែក​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​រសៀល​ថ្ងៃ​ទី​០៨ មិថុនា​ម្សិលមិញ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា ដែល​បាន​ប្រាប់«​កោះសន្តិភាព» ។

សូម​បញ្ជាក់​ថា អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​០៨ មិថុនា បាន​បណ្តាល​ឲ្យ​ស្រុត​ដី​ធ្លាក់​រថយន្ត​៣​គ្រឿង​នៅ​ជ្រុង​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ រថយន្ត​ដែល​គេ​ចត​ទុក​លក់​ទាំង​៣​គ្រឿង​និង​ធ្លាក់​ដោយសារ​ការ​ស្រុត​ដី​ពេល​ភ្លៀង​នោះ​ម៉ាក CRV ២​គ្រឿង (​ព៌​ណ​ទឹកប្រាក់​និង​ព៌​ណ​ស្លែ​) និង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​០១​គ្រឿង ៕