អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ថា Sturridge ល្អ​ជាង Kane និងVardy

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​តោ​កំណាច​អង់គ្លេស​លោក Andy Cole បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា Sturridge ល្អ​បំផុត​ចំពោះ​តំណែង​ជា​ខ្សែប្រយុទ្ធ​សម្រាប់​អង់គ្លេស​នៅអឺរ៉ូជាង Kane និងVardy ។

 អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ថា Sturridge ល្អ​ជាង Kane និងVardyលោក Andy Cole

 

ការ​លើក​ឡើង​ដូច្នេះ​ស្រប​ពេល​កីឡាករ​វ័យ​២៦​ឆ្នាំ ទំនង​ជា​ស្ថិត​ក្នុង​តំណែង​បម្រុង​ព្រោះ​មិន​អាច​ប្រជែង​ជាមួយ Kane និងVardy ដែល​ដៃ​គូ​ប្រយុទ្ធ​ទាំង​២​រក​បាន ៤៩គ្រាប់​នៅ Premier League រដូវ​កាល​មុន។ Cole ទទួល​ស្គាល់​ថា​ខ្សែប្រយុទ្ធ​ដែល​មកពី Spurs និង Leicester ខាង​លើ​ល្អ តែ​លោក​អះអាង​ថា Sturridge ជា​កីឡាករ​មាន​គុណភាព​ស្ថិត​នៅ​កម្រិត​មួយ ដែល​ខ្សែប្រយុទ្ធ​ជា​ច្រើន​មិន​អាច​ទៅ​ដល់។

 

Sturridge ញាំញី​ដោយសារ​របួស​សឹង​ពេញ​មួយ​រដូវ​កាល ដោយ​គេ​លេង​នៅ​លីគ​បាន​តែ​១១ ប្រកួត ប៉ុណ្ណោះ​។ យ៉ាង​ណា​ក៏​ដោយ​ម្ចាស់​អាវ​លេខ​១៥​នៅ Liverpool រូប​នេះ​ស៊ុត​បាន ​១៣​គ្រាប់ គិត​គ្រប់ ពាន​រង្វាន់ រាប់​បញ្ចូល​ទាំង​១​គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League​ផង ៕

 

អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ថា Sturridge ល្អ​ជាង Kane និងVardy

 

អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ថា Sturridge ល្អ​ជាង Kane និងVardy

 

អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ថា Sturridge ល្អ​ជាង Kane និងVardy

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal