ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ នារី​ក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា យុ​វ​ជន​ម្នាក់​បាន​យក​កូនកាំបិត​គំរាម​សម្លាប់ និង​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​២​ដង​ជា​បន្តបន្ទាប់​គ្នា​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ប៉ុន្តែ​ជនសង្ស័យ​ថា​ពួក​គេ​ស្រលាញ់​គ្នា និង​ព្រមព្រៀង​ដេក​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ។

សមត្ថកិច្ច​ឲ្យដឹងថា យុវជន​​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ជួយ​លក់​គ្រឿង​ក្លែងនៅ​មុខ​រោងចក្រ ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​តា​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវ​ចាប់ខ្លួនកាល​ពី​វេលាម៉ោង​១០ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ឡ​.​គ​.​ឡ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

តាម​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា នាង​ទើបតែ​ទៅ​ធ្វើការ​ជួយ​លក់​គ្រឿងក្លែម​នេះ​បាន​ប្រមាណ​១​ខែ​ប៉ុណ្ណោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ពេល​នាង​ចប់​ការងារ​លក់​គ្រឿងក្លែម​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដេក​ផ្ទះ​ថៅកែ​ដូច​សព​មួយ​ដង ក្រោយមក​ស្រាប់តែ​ឈ្មោះ សា​រ៉ុ​ន តា​រ៉ា ដែល​ជា​ក្មួយ​ថៅកែ​បាន​ចូល​ទៅ​កន្លែង​របស់​នាង​ដេក និង​បាន​គំរាម​កុំ​ឲ្យ​ស្រែក បើ​ស្រែក​នឹង​សម្លាប់​ចោល ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ម្តង លុះដល់​ម៉ោង​ប្រមាណ​១​យប់​ជន​នោះ​ក៏​បាន​ចាប់បង្ខំ​នាង​រំលោភ​រហូត​បាន​សម្រេច​ម្តងទៀត ។

នាង​បញ្ជាក់​ថា នៅ​យប់​នោះ​នាង​មិន​អាច​ស្រែក​បាន​ទេ ព្រោះ​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ចាក់សោរ​បិទ​ជិត មាន​តែ​ដេក​យំ​រង់ចាំ​ភ្លឺ​ប៉ុណ្ណោះ ។ លុះ​នៅ​ព្រឹក​ឡើង​នាង​ក៏​រត់​ចេញ​ទៅ​ប្រាប់​បងជីដូនមួយ ហើយ​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​បាន​ចាប់រំលោភ​នោះ​ទេ គឺ​ពួក​គេ​បាន​ស្រលាញ់ និង​ព្រមព្រៀង​ដេក​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ។ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ទាមទារ​សំណង​ព្រហ្មចារី​យ៍​ចំនួន​១​ម៉ឺន​ដុល្លារ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីឆ្នាំកន្លងក៏ធ្លាប់មានករណីយស្រដៀងគ្នានេះដែរ ដែល  លុះលើកចុងក្រោយត្រូវនាង ចោទប្រកាន់ថា ចាប់រំលោភរហូតបាន សម្រេចចំនួន៤ដង ហើយត្រូវឪពុកម្តាយ ខាងស្រីចាប់ខ្លួនទារសំណងជំងឺចិត្ត ចំនួន៦ពាន់ដុល្លារ ។

ដោយសារគ្មានប្រាក់ឱ្យ ក៏ត្រូវនាំខ្លួនប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ ជួយចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែដោយសារហេតុការណ៍នេះ កើតឡើងនៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបរូបគេដែលជាជនជាប់ចោទ ត្រូវបានបញ្ជូនបន្តទៅឱ្យ នគរបាលនៅទីនោះចាត់ការបន្ត ។

ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី២៤ មីនា ឆ្នាំ២០១៤ ក្នុងផ្ទះសំណាក់យីហោ ណាណា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជាប់ចោទឈ្មោះ ទូច ពុទ្ធី អាយុ២៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិពើក ឃុំតាម៉ៅក្រោម ស្រុកស្នួល ខេត្តក្រចេះ សព្វថ្ងៃស្នាក់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកខាងស្រីឈ្មោះ ទ.ស.ស.ធ អាយុ២២ ជាកម្មការិនីរោងចក្រ មានទីលំនៅក្នុងខណ្ឌដង្កោ ។

មន្ត្រីនគរបាលប៉ុស្តិ៍ព្រៃស ឱ្យដឹងថា ទាក់ទិននឹងហេតុការណ៍នេះ ភាគីទាំងពីរបានឆ្លើយដាក់គ្នា និងប្រកែកយកតែត្រូវរៀងៗខ្លួន ដោយភាគីខាងស្រីនិយាយថា នៅវេលាល្ងាចថ្ងៃទី២៣ មីនា បុរសនោះបានទូរស័ព្ទទៅរក នាងបបួលទៅដើរលេង ខណៈពេលនាងកំពុង នៅក្នុងពិធីមង្គលការមួយ ។ បន្ទាប់មក បុរសនោះបានទិញក្រួចអាំង និងនំប៉័ងទៅឱ្យនាងហូប នៅពេលនាងហូបរួច ស្រាប់តែមានអាការៈមិនស្រួលខ្លួន ហាក់វិលមុខ ហើយក៏លែងដឹងខ្លួន និងមិនបានដឹងថា ជននេះនាំនាងទៅណាទៀតឡើយ រហូតដល់ព្រឹកថ្ងៃទី២៤ មីនា ទើបនាងដឹងខ្លួនឡើងវិញ ហើយដឹងថា ត្រូវជនឈ្មោះ ទូច ពុទ្ធី នេះ រំលោភនាងបានស ម្រេចចំនួន៤ដង នៅយប់នោះ ។

មន្ត្រីនគរបាលរូបនោះបន្តថា នៅយប់កើតហេតុ ដោយសារតែនាងវិលមុខលែងដឹងអី ទើបនាងមិនបានចូលផ្ទះមួយយប់ ដែលជាហេតុធ្វើឱ្យឪពុកម្តាយ របស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំង និងតាមរកនាងគ្រប់ទីកន្លែង រហូតដល់ព្រឹកឡើង ទើបពួកគាត់ប្រទះឃើញនាង និងបុរសនោះនៅជាមួយគ្នា ហើយនិយាយឱ្យបុរស នោះទទួលខុសត្រូវ ដោយទាមទារសំណងជំងឺចិត្តចំនួន៦ពាន់ដុល្លារ ប៉ុន្តែបុរសនោះសុំចុះថ្លៃ នៅត្រឹម៥ពាន់ដុល្លារ និងសន្យាថា ប្រគលប្រាក់ឱ្យនៅ វេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ មីនា នោះ ។ លុះដល់ពេលកំណត់ បុរសនោះមិនមានប្រាក់យកទៅប្រគល់ឱ្យ ទើបឪពុកម្តាយខាងស្រីនាំខ្លួនប្រគល់ ឱ្យនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថា បានចាប់រំលោភសេពសន្ថវៈ បានសម្រេចចំនួន៤ដងក្នុង១យប់ ។

ចំណែកបុរសជាប់ចោទ បានបដិសេធថា ខ្លួនមិនបានចាប់រំលោភ នាងដូចជាការចោទប្រកាន់ទ្បើយ តាមពិតពួកគេបានទាក់ទងស្រទ្បាញ់គ្នា តាមទូរស័ព្ទរយៈពេល២ឆ្នាំមកហើយ និងបានស្គាល់ចិត្តថ្លើមគ្នាអស់ថែមទៀត ។ រហូតដល់ល្ងាចថ្ងៃទី២៣ មីនា ពួកគេបានណាត់ ជួបគ្នាដើរលេង បន្ទាប់មកបានយល់ព្រមចូលផ្ទះសំណាក់យីហោ ណាណា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ហើយបានរួមរ័កមេត្រីជាមួយគ្នា ដោយការព្រមព្រៀងបានម្តងតែប៉ុណ្ណោះ មិនមែន៤ដងនោះទ្បើយ ។ នគរបាលប៉ុស្តិ៍ព្រៃសបន្តថា នេះគឺជារឿងស្រីប្រកាន់ ប្រុសប្រកែក ដែលភាគីទាំង២ បាននិយាយយកត្រូវរៀងៗខ្លួន ហើយក្រោយពេលសាកសួររួច បានមួយជំហានមក ជននោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ត ។

រឿងរ៉ាវបែបនេះ ខាងបុរសតែងក្លាយជា អ្នកទោសសេ្នហារហូត ។ ដូច្នេះក្រុមបុរសដែល ហានក្លានឹងល្បែងស្នេហា ត្រូវមានការប្រុងប្រយ័ត្នផងកុំឱ្យកាមគុណ ដឹកមុខដោយខ្វះការពិចារណានោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ

ស្រី​ប្រកាន់​ប្រុស​ប្រកែក ! ប្រុស​ថា​ស្រលាញ់​គ្នា ស្រី​ថា​រំលោភ ​ប្តឹង​ទារ​១​ម៉ឺន​ដុល្លារ