​រយៈពេល​ប៉ុន្មាន​ខែ ទើប​យក​កូន​វិញ​បាន ក្រោយ​ពី​រលូត​ម្តង​ហើយ​?

​រយៈពេល​ប៉ុន្មាន​ខែ ទើប​យក​កូន​វិញ​បាន ក្រោយ​ពី​រលូត​ម្តង​ហើយ​?


​រយៈពេល​ប៉ុន្មាន​ខែ ទើប​យក​កូន​វិញ​បាន ក្រោយ​ពី​រលូត​ម្តង​ហើយ​?

​ការ​រលូត​កូន មិនមែន​ជា​រឿង​ល្អ ដែល​ស្ត្រី​មាន​ផ្ទៃពោះ និង​ក្រុមគ្រួសារ​របស់​ខ្លួន ពេញចិត្ត​នឹង​ទទួល​នោះទេ តែ​វា​គឺជា​សោ​កនា​សកម្ម​ដ៏​អាក្រក់​បំផុត សម្រាប់​ជីវិត​របស់​មនុស្ស​ស្រី​។ យ៉ាងណាមិញ បើសិន​ជា​រឿង​នេះ កើតឡើង​ម្តង​រួច​នោះ វា​ពិតជា​ប៉ះពាល់ ដល់​ផ្លូវ​ចិត្ត​ខ្លាំងណាស់​។ នៅពេល​ដែល​អារម្មណ៍​នេះ ស្រួលបួល​ឡើងវិញ​ហើយ តើ​ស្ត្រី​អាច​បន្ត​ការ​យក​កូន​ម្តង​ទៀត នៅពេល​ណា​ដែរ​ទៅ​?

​គ្រូពេទ្យ​ភាគច្រើន បាន​ណែនាំ​ថា ក្រោយ​ពី​រលូត​កូន​បាន ៣ ខែ​រួច គឺ​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ឡើងវិញ​បាន​ហើយ ព្រោះ​វា​ពេលវេលា​មួយ​ដែល​ស្ត្រី ក៏​ដូច​ជា​ប្តី​អាច​រំងាប់​អារម្មណ៍ និង​យល់ដឹង​អំពី​វិធី​ការពារ កុំ​ឲ្យ​កើតឡើង​ម្តង​ទៀត​បាន​។ សូមបញ្ជាក់​ថា ស្ត្រី​ដែល​រលូត​កូន ដោយសារ​តែ​ការបង្ក​រោគ ប្រហែលជា​ត្រូវ​ការរង់ចាំ​យូរ​ជាង​នេះ​។

មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ពង្រឹង​ដល់​សុខភាព នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​កុំឲ្យ​ប្រឈម នឹង​ការ​រលូត​កូន​ទៀត​នោះ​គឺ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង និង​បារី ហាត់ប្រាណ​មិន​ឲ្យ​ច្រើន​ជាង​បី​ដង​ក្នុង​មួយ​សប្តាហ៍ ញ៉ាំ​អាហារ​មាន​តុល្យភាព និង​ទៅ​ជួប​គ្រូពេទ្យ ឲ្យបាន​លឿន​តាម​តែ​អាច​ធ្វើបាន ខណៈពេល​កំពុង​តែ​ប្រើ ថ្នាំ​បំប៉ន​សុខភាព និង​បន្ថយ​ស្ត្រេ​ស​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​អ្វី ដែល​អ្នក​រំពឹងទុក មុន ក្នុងពេល និង​ក្រោយ​ពី​រលូត​កូន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។