សុខ ជំនោរ៖ ករណី​រូប​អាក្រាត​កាយ វ៉ាន់ នីឡា មាន​​ភស្តុតាង​អាច​ចាត់​ការ​បាន​ហើយ

រូប​អាក្រាត​កាយ​ជា​ច្រើន​សន្លឹក​ របស់​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បាន​បែក​ធ្លាយ ​​ហើយ​ត្រូវ​បាន​អ្នក​​លេង ​Facebook ចែក​ចាយត​គ្នា​​​ព្រោងព្រាត។ ករណី​នេះលោក សុខ ជំនោរ​ ជា​បង​ប្រុស​បង្កើត​បាន​ប្រាប់ Sabay ថា មាន​តម្រុយ​ និង​ភស្តុតាង ​ល្មម​​អាច​ចាត់​ការ​បាន​ហើយ។

 

សុខ ជំនោរ៖ ករណី​រូប​អាក្រាត​កាយ  វ៉ាន់ នីឡា មាន​​ភស្តុតាង​អាច​ចាត់​ការ​បាន​ហើយ

 

“យើង​កំពុង​ប្រមូល​ទិន្នន័យ​ពី​ Facebook ហើយ​មានហ្វេន និង​មហាជន​ បាន​ផ្ញើ​ភស្តុតាង​ពីគណនី ទំព័រ ឬ page ព័ត៌មាន​ ដែល​ផុស​រូប ដើម្បី​រក​ប្រ​ភព។ តែ​យើង​មាន​តម្រុយ​ និង​ភស្តុ​តាង ល្មម​​ចាត់​ការ​បាន​ហើយ”។ នេះ​ជា​ការ​បញ្ជាក់របស់​លោក សុខ ជំនោរ ។

 

បង​ប្រុស​បង្កើត កញ្ញា វ៉ាន់ នីឡា រូប​នេះ​​បាន​​បន្ត​ថា ​​ក្រុម​គ្រួសារ​របស់​លោក​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​ព្រហ្មទណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​រួច​ហើយ ដោយ​បច្ចុប្បន្ន​នេះ ​ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ។ លោក​បញ្ជាក់​ថា៖ “កាល​ណា​ខ្ញុំ​និយាយ អាច​ប៉ះពាល់​ដល់​កិច្ចការ​ស៊ើបអង្កេត អាច​នឹង​មាន​សន្និសិទ្ធសារព័ត៌មាន តែ​សុំ​ពេល​ទុក​ឱ្យ​​ដំណើរ​ការ​មួយ​អន្លើ​សិន”។
 
រូប​អាក្រាត​កាយរបស់ វ៉ាន់ នីឡា បាន​បែក​ធ្លាយ​បន្ទាប់​ពី តារា​ចម្រៀង​​ស្រី​ម្នាក់​នេះ ចែក​ផ្លូវ​​គ្នា​ជា​មួយ​​សង្សារ​​របស់​ខ្លួន ដោយ​សង្សារ​របស់​នាង​ ត្រូវ​បានប្រភព​​ជា​ច្រើន​​ទម្លាយ​ឲ្យ​ដឹង​ថា ជា​កូន​លោក​មន្ត្រី​ពាក់​ផ្កាយ​៣ម្នាក់។  អតីត​សង្សារ​របស់​នាង​ឈ្មោះ សិទ្ធិ ស័ក្ត អាយុ ២៦ ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ។ ទន្ទឹម​ការ​ចែក​ផ្លូវ​នេះ ភាគី​ខាង​ប្រុស​មាន​រូប​ថត​អាក្រាត​កាយ​របស់ វ៉ាន់ នីឡា នៅ​ក្នុង​ដៃ​ជា​ច្រើន។

 

សុខ ជំនោរ៖ ករណី​រូប​អាក្រាត​កាយ  វ៉ាន់ នីឡា មាន​​ភស្តុតាង​អាច​ចាត់​ការ​បាន​ហើយ

វ៉ាន់ នីឡា និង​អតីត​សង្សារ សិទ្ធិ ស័ក្ត

 

កញ្ញា វ៉ាន់ នីឡា ​បាន​ទទួល​ស្គាល់​ថា រូប​បែកធ្លាយ​ទាំង​អស់​នោះ ពិត​​ជា​រូប​របស់​នាង​មែន ដោយ​នាង​បាន​សរសេរ​ទទួល​ស្គាល់​ លើ​បណ្ដាញ​សង្គម​ ​Facebook​ របស់​នាងភ្លាមៗ​ បន្ទាប់​​ពី​បែក​ធ្លាយ។

 

ពាក្យ​បណ្ដឹង​ខាង​លើ​ បាន​ធ្វើ​​​ប្រហែល​១ខែ​មក​ហើយ ទើប​តែ​ម្សិលមិញនេះ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​កោះ​អញ្ជើញ​កញ្ញា វ៉ាន់ នីឡា និង លោក សុខ ជំនោរ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ពាក្យ​បណ្ដឹង​នេះ​។ លោក សុខ ជំនោរ ជឿ​ជាក់​ថា ភស្តុតាង​ដែល​មាន​ក្នុង​ដៃ នឹង​រក​យុត្តិធម៌​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ជាក់​ជា​មិន​ខាន៕

 
អត្ថបទ៖ ខុត សីហា