របរកំប៉ិកកំប៉ុក ១ ខែ​សល់​ជាង ៥០០ ដុល្លារ

របរលក់បន្លែតាមផ្សារ ត្រូវបានគេយល់ថា ជារបរកំប៉ិកកំប៉ុកមួយ ប៉ុន្តែរបរនេះអាចរកចំណូលបាន ជាង២លានរៀលក្នុងមួយខែ ដែលជាចំណូលមួយខ្ពស់។

របរកំប៉ិកកំប៉ុក ១ ខែ​សល់​ជាង ៥០០ ដុល្លារអ្នកស្រី ទូច កំពុងរៀបចំបន្លែនៅម៉ោង ៥ ព្រឹក (រូបទូរសព្ទដៃ)

កំពុងរៀបបន្លែដាក់លក់នៅម៉ោង៥ព្រឹក អ្នកស្រី ទូច អាជីវករនៅផ្សារបឹងត្របែកផ្លាហ្សា បាននិយាយថា លក់បន្លែហត់បន្តិចមែន ប៉ុន្តែវាអាចផ្គត់ផ្គង់ជីវភាពបានស្រួល ដោយក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបានពីចន្លោះ ៧ ទៅ ៨ ម៉ឺនរៀល។

អ្នកស្រី ទូច បញ្ជាក់ថា៖ “ផាត់អីហើយអស់សល់បាន ៧-៨ម៉ឺនអី…បាន! ចញ្ចឹមកូនបានបីនាក់ និងឪពុកមួយទៀត”។

បន្លែដែលអ្នកស្រីលក់មានផ្កាខាត់ណា ស្ពៃក្ដោប ឆៃថាវ ម្រះ ស្ពៃក្រញាញ់ និងផ្សិតសជាដើម។ ក្នុងការដឹកបន្លែពីតាខ្មៅថ្មីមកលក់នៅផ្សារបឹងត្របែកនេះ អ្នកស្រីក្រោកពីម៉ោង២៖៣០នាទី មករៀបលក់នៅម៉ោងប្រមាណ ៥ ព្រឹក លក់រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបទៅផ្ទះវិញ។

បើងាកទៅមើលតម្លៃបន្លែនៅព្រឹកនេះវិញ អាជីវករដដែលប្រាប់ថា ផ្កាខាត់ណាមានតម្លៃ ៧ ០០០ រៀល, ត្រប់វែង ៣ ០០០ រៀល ស្ពៃ,ក្ដោប ៤ ០០០ រៀល, ឆៃថាវ ៥០ ០០ រៀល ៥០ ០០ រៀល, ម្រះ ៣ ០០០ រៀល, ស្ពៃក្រញាញ់ ៥ ០០០ រៀល និងផ្សិត ១០ ០០០រៀលក្នុងមួយគីឡូក្រាម៕

ប្រភព៖ sabay

  • របរកំប៉ិកកំប៉ុក ១ ខែ​សល់​ជាង ៥០០ ដុល្លារ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:កំសាន្ត
Tags: