កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​

ថ្មីៗនេះកីឡាករប្រដាល់លំដាប់ពិភពលោក ហ្វ្លយ មេវៀដឺ ( Floyd Mayweather ) បានចំណា យប្រាក់ ៧,៧ លានដុល្លារអាមេរិក ក្នុងការទិញផ្ទះមួយកន្លែងនៅក្នុងទីក្រុងម៉ៃអាមី ( Miami ) ភាគខាងជើងនៃរដ្ឋផ្លរីដា ( Florida ) សហរដ្ឋអាមេរិក ។

កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះថ្មីរបស់ ហ្វ្លយ មួយកន្លែងនេះ បានសាងសង់ឡើងកាលពីឆ្នាំទៅ ដោយបានដាក់លក់ដំបូងក្នុងតម្លៃ ៨,៤៩ លានដុល្លារអាមេរិក ។ ផ្ទះប្រណីតមួយនេះ មានទំហំ ៤៨៤ ម៉ែត្រការេ មានបន្ទប់ដេក ៥ បន្ទប់ទឹក ៥ មានជណ្ដើរអណ្ដែតលើផ្ទៃទឹក មានអាងហែលទឹកទំហំ ៥៦ ម៉ែត្រការេ មិនតែប៉ុណ្ណោះថែមទាំងមានកំពង់ផែផ្ទាល់ខ្លួនតូចមួយថែមទៀតផង ។

កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​

គួរបញ្ជាក់ដែរថា កីឡាប្រដាល់មិនដែលចាញ់វ័យ ៣៩ ឆ្នាំ ហ្វ្លយ មេវៀដឺ ធ្លាប់មានផ្ទះប្រណីតៗចំនួនពីរ-បីកន្លែងរួចមកហើយ ដូចជាផ្ទះតម្លៃ ១,៥ លានដុល្លារអាមេរិកនៅទីក្រុង សាន់នី អ៊ីសឡេស ប៊ីជ ( Sunny Isles Beach ) រដ្ឋផ្លរីដា និង ខុនដូតម្លៃ ២,៥ លានដុល្លារអាមេរិក នៅទីក្រុង ឡូស អាន់ជឺឡេស ( Los Angeles ) ជាដើម ៕

កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​ កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​ កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​ កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​ កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​

ប្រភព៖ pmhotnews

  • កំពូល​កីឡាករ​ប្រដាល់ ហ្វ្ល​យ ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជិត ៨ លាន​ដុល្លារ​អាមេរិក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:កំសាន្ត
Tags: