​ការ​ចងរឹត​ជង្គង់​ខ្លាំងៗ អាច​បំបាត់​ការ​រមួលក្រពើ​ទេ​?

​ការ​ចងរឹត​ជង្គង់​ខ្លាំងៗ អាច​បំបាត់​ការ​រមួលក្រពើ​ទេ​?


​ការ​ចងរឹត​ជង្គង់​ខ្លាំងៗ អាច​បំបាត់​ការ​រមួលក្រពើ​ទេ​?

​តើ​អ្នក​នឹងធ្វើ​អ្វី​ទៅ នៅពេល​មាន​អាការៈ​រមួលក្រពើ នៅ​ពាក់កណ្តាល​យប់​? ចូរ​ញ៉ាំ​ទឹក​មួយ​កែវ​ទៅ​ព្រោះ​វា​នឹង​ជួយ​សម្រួល ដល់​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ចុះ​បើ​សិន​ជា​វា មិន​អាច​ជួយ​អ្វី​បាន​វិញ​គួរ​ធ្វើ​ម៉េច​ទៅ​? អ្វី​ដែល​ជា​ការព្យាបាល​ដោយ​ខ្លួនឯង​នោះ គឺ​ការ​ចងរឹត​នៅលើ​ជង្គង់​។ តើ​ការធ្វើ​បែប​នេះ ត្រឹមត្រូវ​ដែរ​ទេ​?

​ដើម្បី​បំបាត់​បញ្ហា​រមួលក្រពើ យក​ល្អ គួរតែ​ដឹង​ឲ្យ​ច្បាស់ អំពី​មូលហេតុ​ពិតប្រាកដ​របស់​វា​សិន​។ ករណី​ភាគច្រើន បណ្តាលមកពី​អតុល្យភាព អេឡិចត្រូ​លីត្រ​ក្រោយ​ពី​ហាត់ប្រាណ ឬ​កង្វះ​វីតាមីន B12 ។ ប៉ុន្តែ​ករណី​ខ្លះ ទោះបីជា​មិន​មាន​អុកស៊ីសែន​គ្រប់គ្រាន់ និង​លំហូរ​ឈាម​មិន​ស្រួល ដោយសារ​តែ​ជំហរ​មិនល្អ ឬ​អង្គុយ ក៏​អាច​បណ្តាល​ឲ្យ​រមួលក្រ​ពើបា​ន​ដែរ​។ ហើយ​បើសិនជា ការ​រមួលក្រពើ​នៅពេល​យប់ បណ្តាលមកពី​ស្ទះ​លំហូរ​ឈាម ឬ​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​នោះ ការ​ចងរឹត​នៅលើ​ជង្គង់ មិនមែន​ជា​ការជួយ ដែល​ត្រឹមត្រូវ​នោះទេ​។ នេះ​ដោយសារ​តែ ការចង​រឹង​លើ​ជង្គង់ នឹង​រំខាន​ដល់​លំហូរ​ឈាម ដែល​ជាហេតុ​នាំឲ្យ អាការៈរ​មួល​ក្រពើកាន់​តែ​ធ្ងន់ធ្ងរ​។ ហេតុដូច្នេះ​ហើយ បើសិនជា​ការ​រមួលក្របើ កើតឡើង​នៅ​ពេលយប់​បែបនេះ អ្នក​ត្រូវ​តែ​ចៀសវាង ការចង​រឹង​នៅលើ​ជង្គង់​ជានិច្ច​។

បើសិន​ជា​អ្នក​រមួលក្រពើ​មែន ចូរ​ព្យាយាម ពន្យឺត​សាច់ដុំ​នោះ និង​ម៉ាស្សា​សាច់ដុំ ដែល​កំពុង​តែរ​មួល​ដើម្បី​សម្រួល​ដល់រ​បត់​ឈាម​រត់​វិញ​។

ចូរ​ស្អំ​ទឹ​កក្តៅ នៅលើ​សាច់ដុំ​ដែល​ឈឺ​នោះ ព្រោះ​វា​នឹង​ជួយ​ឲ្យ​សាច់ដុំ​ធូរ និង​បំបាត់​បញ្ហា​ឈឺ​ចាប់បាន​។ ក្រោយ​ពី​ស្អំ​ទឹក​ក្តៅ​រួច អ្នក​ក៏​អាច​ប្រើ​ទឹ​កក្តៅ ដើម្បី​ស្អំ​បន្ត​បានដែរ​។
​បើសិនជា​ការធ្វើ​បែប​នេះ នៅតែ​មិន​អាច​ជួយ​បាន​ទៀត អ្នក​គួរតែ​ដល់ពេល ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ហើយ​។ យ៉ាងណាមិញ ការប្រើប្រាស់​ថ្នាំ​គ្រប់​ប្រភេទ ត្រូវតែ​មាន​ការពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។