ចង់ដឹងថា រវាងគ្រួសារ និងមិត្តស្រី តើលោក Rain ជ្រើសយកមួយណា? (Video Inside)

ចិន៖ អ្នកគាំទ្រវិស័យចម្រៀង Kpop ទាំងអស់ ប្រាកដជាស្គាល់លោក Rain ឬឈ្មោះពិត Jung Ji Hoon ដែលលោកជាតារាចម្រៀង រូបសង្ហាសាច់ដុំធំ វ័យ៣០ផ្លាយ។ លោកមិនត្រឹមតែជាតារាចម្រៀង  និងតារាសម្តែងនោះទេ ថែមទាំងជាអ្នកនិពន្ធទៀតផង។

កាលពីថ្ងៃទី៦ មិថុនា ២០១៦ កន្លងទៅថ្មីៗនេះ នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិនលោក Rain បានធ្វើការសម្តែងយ៉ាងអស្ចារ្យ ក្នុងការប្រគំតន្រ្តីទេសចរណ៍តំបន់អាស៊ីមួយ។

នៅក្នុងអំឡុងការសំណេះសំណាល ជាមួយអ្នកគាំទ្រផងដែរ មានសំណួរមួយសួរមកកាន់ Rain បានធ្វើឲ្យអ្នកគាំទ្រ ដែលចូលរួមនៅក្នុងកម្មវីធីនោះ ចង់ដឹងយ៉ាងខ្លាំងចេញពីមាត់របស់លោក Rain ផ្ទាល់ ដោយសំណួរនោះគេបានសួរថា «តើអ្វីដែលសំខាន់បំផុត នៅក្នុងឆាកជីវិតរបស់លោក?»

ខណៈពេលនោះ លោក Rain បានឆ្លើយតបវិញថា៖ «អ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំគឺក្រុមគ្រួសាររបស់ខ្ញុំ ហើយទីពីរគឺមិត្តស្រីរបស់ខ្ញុំ និងទីបីគឺជាប្រធានក្រុមហ៊ុនរបស់ខ្ញុំ»។ គួរឲ្យដឹងថា នាពេលបច្ចុប្បន្នតារាចម្រៀងរូបនេះ មានទំនាក់ទំនងស្នេហារយៈពេលជាង៣ឆ្នាំមកហើយ ជាមួយតារាសម្តែងលំដាប់ជួរមុខនៅប្រទេសកូរ៉េខាងត្បូង គឺកញ្ញា Kim Tae Hee ហើយលឺដំណឹងថា ពួកគេត្រៀមនឹងរៀបការឆាប់ៗខាងមុខនេះទៀតផង។

បន្ថែមពីនេះទៀត លោក Rain បានបង្ហើបប្រាប់ដល់អ្នកគាំទ្រលោក អំពីគម្រោងត្រៀមចេញអាល់ប៊ុមថ្មីរបស់ខ្លួន នៅចុងឆ្នាំ ២០១៦ នេះ រួមនឹងខ្សែភាពយន្តថ្មីៗរបស់លោក ក៏ដូចជាកម្មវិធីទូរទស្សន៍ផ្សេងៗទៀតផងដែរ៕

ប្រភព៖ Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត

តារាច្រៀង Rain ឬលី យ៉ុងជេរ ក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៏” ដែលធ្វើឲ្យលោកមានកេរ្តិ៏ឈ្មោះបោះសំឡេងល្បីល្បាញខ្លាំង ទាំងនៅស្រុកខ្មែរ និងជុំវិញពិភពលោកនោះ ក៏ជាកំពូលតារាចម្រៀង ប្រុសទោលលេខ១ ប្រចាំប្រទេសកូរ៉េខាងត្បូង និងជាបុរសសង្ហាក្នុងក្តីស្រមៃនារីៗភាគច្រើនផងដែរ។

ថ្វីត្បិតតែបច្ចុប្បន្ននេះ លោកមានវ័យរៀងជ្រេរបន្តិចយ៉ាងណា ប៉ុន្តែរូបរាងរបស់លោក នៅតែសង្ហាដូចដើមគ្មានផ្លាស់ប្តូរអ្វីបន្តិចទេ។ បើយោងតាមប្រភពមួយ បានឲ្យដឹងថា កាលពីថ្មីៗនេះ Rain បានចូលរួមកម្មវិធីរបស់ទូរទស្សន៍កូរ៉េមួយ ដែលមានឈ្មោះថា “One Night Of TV Entertainment” ដែលលោកចូលរួមក្នុងបំណងផ្សព្វផ្សាយនូវ រឿងភាគថ្មីរបស់លោកចំណងជើងថា “Please Come Back, Mister” ហើយក៏មានតារាស្រីរួមសម្តែងជាមួយលោក ចូលរួមក្នុងកម្មវិធីនោះផងដែរ។

ពេលនោះ ពិធីករ និងតារាកិត្តិយសទាំងអស់ កំពុងតែពិភាក្សាគ្នា អំពីប្រធានបទសាច់ដុំក្បាលពោះ៦កង់ របស់ Rain ស្រាប់តែមានតួស្រីម្នាក់ គឺកញ្ញា Oh Yeon Seo លាន់មាត់​សួរ Rain ថា៖ «បងតើក្នុងមួយសប្តាហ៍ បងហាត់ប្រាណប៉ុន្មានដងដែរ បន្ទាប់មក Rain បានតបទៅវិញថា៖ «ខ្ញុំបានធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើខ្ញុំមិនបានធ្វើវាទេ សាច់ដុំទ្រូងរបស់ខ្ញុំ វានឹងចាប់ផ្តើមយារធ្លាក់ ដូច្នេះដើម្បីបង្ការការយារធ្លាក់ ខ្ញុំអាវ៉ង់ ចំនួន​ ២០០ដង និងអង្គុយងើបៗ ចំនួនពី ៣០០ ទៅ៤០០ដង ផងដែរ»។

បន្ទាប់ពី លឺដូចនេះហើយ អ្នកទាំងអស់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសរសើរ អំពីការហាត់ប្រាណរបស់ Rain ដែលធ្វើឲ្យរាងកាយរបស់លោក ល្អឥតខ្ចោះបែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload