Bill Gates ថា បើ​មាន​លុយ ២ ដុល្លារ​នឹង​យក​ទៅ​ចិញ្ចឹមមាន់

លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានរៀបរាប់ពីអ្វីដែលលោកនឹងធ្វើប្រសិនបើខ្លួនជាមនុស្សសាមញ្ញម្នាក់ដែលមានលុយចាយត្រឹមតែ ២ ដុល្លារក្នុងមួយថ្ងៃ។

លោកបានឲ្យដឹងតាមរយៈវិបសាយផ្ទាល់ខ្លួនឈ្មោះ GatesNotes ថា ប្រសិនបើស្ថិតក្នុងស្ថានភាពដែលលោកមានលុយចាយត្រឹម ២ ដុល្លារ មួយថ្ងៃមែននោះ លោកនឹងចិញ្ចឹមសត្វមាន់។ មានហេតុផលដែលធ្វើឲ្យលោកសម្រេចចិត្តដូចនេះ?

@ ពួកវាងាយស្រួលមើលថែ និងមិនចំណាយលុយច្រើនដើម្បីមើលថែ៖

ពូជមាន់ភាគច្រើនអាចរកចំណីស៊ីដោយខ្លួនឯងបាន (ប៉ុន្តែបើដាក់ចំណីឲ្យកាន់តែល្អ ព្រោះវាឆាប់ធំ)។ ដោយឡែកចំពោះផ្នែកសុខភាពវិញគឺសត្វមាន់ត្រូវការវ៉ាក់សាំងតែប៉ុន្មានមុខប៉ុណ្ណោះដើម្បីការពារជំងឺ ដែលវាមានតម្លៃថោក។

@ ពួកវាជាការបណ្ដាក់ទុនដ៏ល្អ៖

ឧបមាថាកសិករម្នាក់ចាប់ផ្ដើមដោយ មេមាន់ប្រាំក្បាល ហើយម្នាក់ក្នុងចំណោមអ្នកជិតខាងរបស់គេ មានមាន់ឈ្មោលមួយក្បាលសម្រាប់ផ្ដល់ពូជដល់មេមាន់ទាំងប្រាំនោះ។ រយៈពេលបីខែក្រោយមកកសិករម្នាក់នោះអាចមានមាន់ ៤០ ក្បាល ក្នុងជង្រុករបស់ខ្លួន។ ប្រសិនបើមាន់មួយក្បាលលក់បាន ៥ ដុល្លារ នោះគេអាចរកចំណូលបានលើសពី ១០០០ ដុល្លារ/មួយឆ្នាំ។

@ ជួយឲ្យកូនៗមានសុខភាពល្អ៖

ជំងឺខ្វះអាហារូបត្ថម្ភបានសម្លាប់កុមារច្រើនជាង ៣,១ លាននាក់ក្នុងមួយឆ្នាំ ហើយតាមរយៈការបរិភោគស៊ុតមាន់ជួយប្រឆាំងនឹងជំងឺនេះបាន។ យ៉ាងណាក្ដីកសិករមួយចំនួនដែលមានមាន់មិនជាច្រើនប៉ុន្មានយល់ថា ការទុកឲ្យស៊ុតមាន់ញាស់ ហើយយកមាន់ទៅលក់ដើម្បីយកលុយទិញអាហារមានជីវជាតិ ជាវិធីដែលចំណេញជាង។

ទាំងនេះជាការយល់ឃើញរបស់លោក Bill Gates ពីចំណុចវិជ្ជមាននៃការចិញ្ចឹមសត្វមាន់ ក្រោយពីលោកទទួលបានបទពិសោធជាច្រើនពីប្រជាជនក្នុងប្រទេសក្រីក្រ ដែលមានមុខរបរជាអ្នកចិញ្ចឹមមាន់៕

ប្រភព៖ sabay

  • Bill Gates ថា បើ​មាន​លុយ ២ ដុល្លារ​នឹង​យក​ទៅ​ចិញ្ចឹមមាន់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/10  Category:ជីវិតនិងសង្គម
Tags: