បុរស​ក្លែង​ខ្លួន​ជា​បុគ្គលិក​ Apple លួច​ iPhone បាន​ ១៩ គ្រឿង

កាល​ពី​ថ្ងៃ​ទី​ ១​ មិថុនា​ មាន​បុរស​ម្នាក់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​បុគ្គលិក​​​នៃ​ហាង​ Apple Store ដើម្បី​ចូល​លួច​​ iPhone ចំនួន​ ១៩​ គ្រឿង​មាន​តម្លៃ​ស្មើ​នឹង​ ១៦ ១៣០​ ដុល្លារ។

 

បុរស​ក្លែង​ខ្លួន​ជា​បុគ្គលិក​ Apple លួច​ iPhone បាន​ ១៩ គ្រឿង

 

បុរស​ដែល​ត្រូវ​គេ​ចោទ​ថា​ជា​ចោរ​នោះ​មិន​មែន​មាន​គ្នា​តែ​ម្នាក់​នោះ​ទេ។ នេះ​បើ​​តាម​ការ​​ឲ្យ​ដឹង​ពី​ស្នងការដ្ឋាន​ក្រុង​ New York។

 

បុរស​ម្នាក់​នោះ​បាន​​ប្រមូល​យក​ iPhone ពី​ថត​តុ​​ក្នុង​បន្ទប់​ជួស​ជុល បន្ទាប់​មក​ក៏​ហុច​ទៅ​ឲ្យ​អ្នក​ចូល​ដៃ​ម្នាក់​ទៀត ដោយ​គេ​បាន​​យក​លាក់​នៅ​ក្រោម​អាវ។ ក្រោយ​មក​ពួក​គេ​ទាំង​ពីរ​ក៏​បាន​ដើរ​ចេញ​ពី​ហាង​ ដោយ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍។

 

មក​ទល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​អាច​វែក​មុខ​ជន​ខិល​ខូច​ទាំង​ពីរ​នាក់​នេះ​បាន​នៅ​ឡើយ​ទេ។ កាល​ពី​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​ Apple ធ្លាប់​ជួប​ប្រទះ​រឿង​​ស្រដៀង​គ្នា​នេះ​ម្ដង​ដែរ​ ដោយ​កាល​នោះ​មាន​បុគ្គលិក​​ពិត​ប្រាកដ​ពីរ​នាក់​ លួច​យក​ iPhone ដល់​ទៅ​ ៣៣២​ គ្រឿង៕

 

ចុច​អាន៖ ហេតុ​អ្វី​ Apple ផលិត​ iPhone គ្មាន​រន្ធ​បន្ថែម​មេមូរី​កាត?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Complex​​​​​​​​​​