ពិតអត់​ !! ពេជ្រ ច័ន្ទ​បូរ​មី ខ្វល់ចិត្ត​នៅពេលដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ក្លាយ​តាម​ទ្រឹស្តី “​អាចារ្យ​ស៊ី​មាន់​វត្ត​”

រាជធានី​ភ្នំពេញ : អតីត​តារា​សម្ដែង​ល្បីឈ្មោះ​អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី ដែល​ត្រូវ បាន​គេ​សរសើរ​ថាមានសំណាងព្រោះតែ​បាន​ស្វាមី​ជាម​ន្ត្រី​ផ្កាយ​៤​នោះតែ​ពេលនេះ ​ត្រូវបាន​ ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​ថា រូបនាង​បាន បៀមទុក្ខ​មិន​ខុសពី​នារី​ដែលមាន​ស្វាមី​មានបុណ្យ​ស័​ក្ដ​ធំៗ​ភាគច្រើន​នោះទេ ដោយសារតែ​លេច​លឺដំណឹង​ថា ស្វាមី​មាន​ស្រី​ចោមរោម​ខ្លាំង​។ អ្វីដែល​បានលើកឡើង​គឺថា តារា​ស្រី​ល្បីឈ្មោះ​ម្នាក់​បាន​ព្យាយាម​ចងចិត្ត​ស្វាមី​របស់​អ្នកនាង បើទោះជា​ដឹងថា​ស្វាមី​របស់​អ្នកនាង​មាន​ភរិយា និង​កូន​២​សំបុក​រួច​នោះ​។​

ពិតអត់​ !! ពេជ្រ ច័ន្ទ​បូរ​មី ខ្វល់ចិត្ត​នៅពេលដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ក្លាយ​តាម​ទ្រឹស្តី “​អាចារ្យ​ស៊ី​មាន់​វត្ត​”

​នៅក្នុង​ពិភព​សិល្បៈ​ចាប់ផ្ដើម​កំរើក​ឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ជំទាវ​វ័យក្មេង​អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី ស្ថិតក្នុង​ដំណាក់កាល​ខ្វល់ចិត្ត ត្បិតតែ​លោក​ប្តី​សម្បូរ​ស្រី​ចោម​ទាំង​អ្នកសិល្បៈ និង​ក្រៅ​រង្វង់ សិល្បៈ ដែល​ដំណឹង​ចុងក្រោយ​នោះ បាន​អះអាងថា គឺ​ពិធី​ការិនី និង​ជា​តួ​សម្ដែង​ល្បីឈ្មោះ​ម្នាក់​ហាក់​មាន​ឥទ្ធិពល​អន្ទង​អោយ​ស្វាមី​របស់ ​អ្នកនាង​ជាប់ចិត្ត​។​

​គេ​នៅ​មិនទាន់​ដឹងថា ស្នេហា​រវាង​ស្វាមី​អ្នកនាង និង​នារី​សិល្បៈ​វ័យក្មេង​ម្នាក់​នោះ​ឈានដល់​ដំណាក់កាល​នៅឡើយ​ទេ​ដោយ​ គ្រាន់តែ​មានការ​អះអាងថា លោក និង​នារី​ម្នាក់​នោះ​ត្រូវគេ​ឃើញ​បង្ហាញខ្លួន​ដើរ​កម្សាន្ត​រួមគ្នា​នៅក្នុង ​ប្រទេស​ថៃ ដែល​ធ្វើ​ឲ្យ​យ​អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី ខ្វល់ចិត្ត ស្ទើរ​កកឈាម​។​

​យ៉ាងណាមិញ​មានការ​បញ្ជាក់ថា ចំណង​ស្នេហ៍​របស់​អ្នកនាង និង​ស្វាមី មិនអាច​ដាច់ដោច​ដោយសារតែ​វត្តមាន​របស់​នារី​សិល្បៈ​ស្រស់​សោភា​ម្នាក់​ នោះបានទេ ដោយសារតែ​អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី គឺជា​នារី​មាន​សម្រស់​គួរ​ឲ្យ​ក្នាញ់ ហើយ​អ្នកនាង​ក៏មាន​កូនចៅ​ចងចិត្ត​ស្វាមី​មិន​ឲ្យ​នារី​ម្នាក់​នោះ​ទាក់ចិត្ត ​បានយូរ​។ ម្យ៉ាង​ស្វាមី​របស់​អ្នកនាង​គឺជា​មន្ត្រី​មានមុខ​មាត់ធំ​នៅក្នុង​ ក្រសួងមហាផ្ទៃ គឺ​ពិតជា​មិន​ប្រឡូកប្រឡាក់​ជាមួយ​នារី​សិល្បៈ​ម្នាក់​នោះ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ឡើយ​។​

​ប្រភព​ជាច្រើន​បាន​អះអាងថា  ពេជ្រ ច័ន្ទ​បូរ​មី គ្រាន់តែ​ប៉ាន់​ស្មានថា ស្វាមី​បែកចិត្ត​ប៉ុណ្ណោះ ប៉ុន្តែ​ត្រង់​ស្វាមី​របស់​អ្នកនាង និង​នារី​សិល្បៈ​ម្នាក់​នោះ ឈានដល់​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ពិត ឬ​មិន​ពិត គ្រាន់តែ​ស្ថិតក្នុង​ការសង្ស័យ​ប៉ុណ្ណោះ​។ ម្យ៉ាង​បុរស​ដែល​ឃើញ​បណ្ដើរ​នារី​សិល្បៈ​ម្នាក់​នោះ​នៅក្នុង​ប្រទេស​ថៃ អាច​មិនមែនជា​ស្វាមី​របស់​អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី ក៏​ថា​បានដែរ​។
​គួរបញ្ជាក់​ផងដែរ អ្នកនាង​ពេជ្រ ច័ន្ទ​បូរ​មី គឺជា​ភរិយា​របស់លោក កែវ វ៉ាន់​ថន មន្ត្រីជាន់ខ្ពស់​ប្រចាំ​ក្រសួងមហាផ្ទៃ បន្ទាប់ពី​លោក និង​អ្នកនាង ចាន់ តារា​ទី  លែងលះគ្នា​ដោយ​សាលក្រម​តុលាការ​។ អ្នកនាង​ពេជ្រ ច័ន្ទ​បូរ​មី មិន​ត្រូវបាន​ទម្លាយ​ថា មាន​ពិធី​រៀបការ​ជាមួយ​លោក កែវ វ៉ាន់​ថន នោះទេ ប៉ុន្តែ​អ្នកណា​ក៏បាន​ដឹងថា អ្នកនាង​មានសំណាង​ដោយ​ត្រូវបាន​ស្វាមី​ផ្គាប់ផ្គន់ និង​តាម​យកចិត្ត​ឲ្យ​រស់នៅ​សោយសុខ​មិន​ខុសពី​ជីវិត​របស់​អ្នកនាង​ស្រី តូច ចំណាន ដែល​បាន​លោក គិត ម៉េង ជា​ឧ​ត្ត​ម​ស្វាមី​នោះទេ​។​

​យ៉ាងណាមិញ គេ​ប៉ាន់​ស្មានថា នោះ​គ្រាន់តែ​ជា​អារម្មណ៍​ខ្វាយខ្វល់​របស់​អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី ក៏​ថា​បាន​ដោយសារតែ​ច្រើន​ឆ្នាំ​មកហើយ គឺ​មិនដឹង​មាន​ដំណឹង​ថា ស្វាមី​របស់​អ្នកនាង​បែកចិត្ត​ដោយសារតែ​ការអន្ទង​ចាប់ពី​សំណាក់​នារី​ផ្សេង​ នោះឡើយ​។ តែ​ទោះជា​យ៉ាងណា​មហាជន​រង់ចាំ​មើលថា សាមីខ្លួន​ទាំងសង្ខាង​បកស្រាយ​បែបណា ដើម្បី​បន្សាប​នូវ​ការលេចឡើង​ពាក់ព័ន្ធ​នឹង​រឿង​ដ៏​រសើប​មួយ​នេះ​៕