ទាយទៅមើលថា កំពូលអ្នកមានជាងគេនៅក្នុងពិភពលោក នឹងធ្វើអ្វីមុនគេបង្អស់? ប្រសិនជាមានប្រាក់តែ ២ដុល្លារក្នុងហោប៉ៅ

អាមេរិក៖ តើបុរសកំពូលអ្នកមានជាងគេនៅក្នុងពិភពលោក នឹងធ្វើបែបណា ប្រសិនជាគាត់មានប្រាក់ត្រឹមតែ ២ដុល្លារក្នុងមួយថ្ងៃ ដូចជាមនុស្សជិត ១ពាន់លាននាក់ ដែលកំពុងតែរស់នៅក្នុង ជីវភាពដ៏ក្រីក្រមួយនេះ?

សម្រាប់ លោក Bill Gates នឹងចិញ្ចឹមមាន់ នេះបើតាមការបកស្រាយនៅក្នុង ប្លុករបស់គាត់។ គាត់បានសរសេរថា វាពិតជាគ្មានចម្លើយដ៏ត្រឹមត្រូវ និងភាពក្រីក្រ មានសភាពខុសគ្នាទៅតាមទីកន្លែង តែតាមរយៈការងាររបស់គាត់ គាត់ធ្លាប់ជួបមនុស្សជាច្រើន នៅក្នុងប្រទេសក្រីក្រ ដែលចិញ្ចឹមមាន់ និងគាត់បានសិក្សាយ៉ាងច្រើន ពីការទិញ និងលក់មាន់នេះ។ វាពិតជាបង្ហាញមកគាត់ យ៉ាងច្បាស់ថា អ្នកដែលក្រីក្រ អាចនឹងមានជីវភាពប្រសើរឡើង ប្រសិនជាពួកគេមាន សត្វមាន់។

យ៉ាងណាមិញ លោក Bill Gates ក៏មានហេតុផល៤ ដែលធ្វើឲ្យលោកហ៊ាននិយាយបែបនេះដូចជា៖

- វាមានតម្លៃថោក

- ងាយស្រួលចិញ្ចឹម

- មានការវិនិយោគទុនល្អ ដោយសារតែទទួលទានមាន់ និងស៊ុត គឺផ្ដល់ល្អសម្រាប់អ្នក

- អាចបង្កើនប្រាក់ចំណូល ដែលធ្វើឲ្យនារីរឹតតែមានសកម្មភាពច្រើន នៅក្នុងសហគមន៍ពួកគេ

នេះបើតាមលោក Chris Weller ដែលជាអ្នករាយការណ៍របស់ Tech Insider បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវ និងធ្វើដំណើរទៅកាន់អាហ្រ្វិកខាងលិច លោក Bill Gates បានរកឃើញថា បន្ទាប់ពីរយៈពេល៣ខែ ម្ចាស់មាន់ ដែលមានមាន់ ៨ទៅ១០ក្បាល អាចទទួលបានមាន់មួយហ្វូងមកវិញ គឺ៤០ក្បាល។ ជាមួយនឹងតម្លៃទីផ្សារ គឺអាចលក់បាន ៥ដុល្លារ ក្នុងមួយក្បាល ដែល Bill Gates បានកត់សម្គាល់ថា ជាទូទៅនៅអាហ្វ្រិកខាងលិច ម្ចាស់មាន់ទាំងនោះ អាចរកប្រាក់ជាង ១,០០០ ដុល្លារក្នុងមួយឆ្នាំ ខណៈដែលអ្នកក្រីក្រតោកយ៉ាកខ្លាំង អាចរកបានជុំវិញ ៧០០ ដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ្នកស្រី Melinda Gates ក៏មានគោលគំនិតដូចជាលោក Bill Gates ប្ដីរបស់អ្នកស្រីផងដែរ បែបនេះហើយ ទើបអ្នកទាំងពីរ បានសហការនឹងក្រុមហ៊ុនអន្ដរជាតិ Heifer ក្នុងការបរិច្ចាគ បសុសត្វទៅកាន់គ្រួសារក្រីក្រនៅជុំវិញពិភពលោក និងបានជួយ ៣០% នៃគ្រួសារដែលរស់នៅតំបន់តូចៗ នៃវាលខ្សាច់សាហារ៉ា ក្នុងអាហ្វ្រិក ឲ្យចិញ្ចឹមមាន់ ខណៈពេលនេះបានកើនឡើង ៥%បន្ថែមទៀត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទាយទៅមើលថា កំពូលអ្នកមានជាងគេនៅក្នុងពិភពលោក នឹងធ្វើអ្វីមុនគេបង្អស់? ប្រសិនជាមានប្រាក់តែ ២ដុល្លារក្នុងហោប៉ៅ
រូបភាព លោក Bill Gates