​​ឱកាស​ក្លាយ​ជា កីឡាករ​​កាយវប្បកម្ម​កម្ពជាជម្រើស​ជាតិ​​​​​មក​ដល់​ហើយ

សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​​កម្ពុជា​ប្រកាស​ជ្រើស​​រើស​​កីឡាករ​ដែល​មាន​​សាច់​ដុំ​ល្អ​ចំនួន​៧​នាក់​​មក​ហ្វឹកហាត់​ចូល​ជា​ជម្រើស​ជាតិ​ ​ត្រៀម​​​ប្រកួត​​​​តំណាង​ឲ្យ​កម្ពុជា​ក្នុង​កម្មវិធី​ Asian Beach Games លើក​ទី៥​ ​​នៅ​ទីក្រុង​ដាណាង​​ប្រទេស​​វៀតណាម​ ថ្ងៃ​ទី២៤ ​ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៦។

 

​​ឱកាស​ក្លាយ​ជា កីឡាករ​​កាយវប្បកម្ម​កម្ពជាជម្រើស​ជាតិ​​​​​មក​ដល់​ហើយ ក្រុម​កីឡាករ​កាយ​វប្បកម្ម​កម្ពុជា

 

​លោក​ តឹក ប៊ុន​វី ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​មិន​ទាន់​មាន​កីឡាករ​ថ្មី​មក​ចុះ​ឈ្មោះ​​ហ្វឹកហាត់​​​ឡើយ ក្រៅ​ពី​កីឡាករ​ចាស់​ៗ​​ ដែល​ហ្វឹកហាត់​យូរ​ឆ្នាំ​​​​ប្រហែល​ជិត ១០​នាក់​ប៉ុណ្ណោះ។ ​លោក​ចង់​ឲ្យ​​មាន​​​អ្នក​​ចុះ​ឈ្មោះ​ច្រើន​នាក់​ ដើម្បី​​​​ប្រៀបធៀប​សាច់​ដុំ​គ្នា ​ក្នុង​ការ​​​ជ្រើស​រើស​ចូល​ហាត់​ជា​ជម្រើស​ជាតិ​កម្ពុជា​ ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។

 

​​អគ្គ​លេខាធិការ​រូប​នេះ​បន្ត​ថា ​​​​​សម្រាប់​ការ​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​នេះ​មិន​មាន​ប្រាក់​ខែ​ឡើយ ប៉ុន្តែ​អ្នក​​ជាប់​ឈ្មោះ​ក្លាយ​ជា​ជម្រើស​ជាតិ​​ទាំង​នោះ​ នឹង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​​ក្នុង​ការ​ហាត់​ប្រាណ​ឲ្យ​មាន​សាច់​ដុំ​ល្អ ​ទទួល​បាន​ការ​បង្រៀន​ពី​របៀប​តម​អាហារ​ជា​ដើម។

 

​ការ​កំណត់​ឈប់​ទទួល​ពាក្យ​​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្លឹប​​គីងកុង​។ ​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ត្រូវ​មាន​បទ​ពិសោធន៍​លំហាត់​​ប្រាណ​​យ៉ាង​តិច​​មួយ​ឆ្នាំ៕

 

​​ឱកាស​ក្លាយ​ជា កីឡាករ​​កាយវប្បកម្ម​កម្ពជាជម្រើស​ជាតិ​​​​​មក​ដល់​ហើយ មួយ​ប្រភេទ​ទម្ងន់​យក​មួយ​នាក់​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​