Honda ​សន្យា​អ្វី​ខ្លះ​ជាមួយ​ប្រជាជន​កម្ពុជា?

កាល​ពី​ល្ងាច​មិញ​នេះ ​Keisuke Honda ​បាន​ទៅ​សំណេះសំណាល​ជាមួយ​សិស្ស​សាលា​នៅ​វិទ្យាល័យ​​ឥន្ទ្រៈទេវី ​ដោយ​បាន​និយាយ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន ក៏​ដូចជា​បង្ហើប​នៅ​ការ​បង្កើត​សាលា​ហ្វឹកហាត់​បាល់ទាត់​នៅ​កម្ពុជា​ផង​ដែរ។

 

Honda ​សន្យា​អ្វី​ខ្លះ​ជាមួយ​ប្រជាជន​កម្ពុជា?

 

ទន្ទឹម​គ្នា​នោះ​ដែរ កីឡាករ​លេង​នៅ​ក្លឹប AC Milan ​របស់​អ៊ីតាលី​រូប​នេះ​បាន​សន្យា​ជាមួយ​ប្រជាជន​កម្ពុជា​ថា​៖

 

១. ​រឿង​បង្កើត​សាលា​ពិត​ជា​កើត​មាន​មែន​នៅ​ពេល​ខាង​មុខ​នេះ

 

Honda ​សន្យា​អ្វី​ខ្លះ​ជាមួយ​ប្រជាជន​កម្ពុជា?

 

Honda ​បាន​សន្យា​ថា​ការ​បង្កើត​សាលា​បាល់ទាត់​នេះ​នឹង​កើត​មាន​មែន​សម្រាប់​យុវជន​កម្ពុជា។ ​ខណៈ​ដែល​ពេល​នេះ​រូប​គេ​កំពុង​តែ​សិក្សា​គម្រោង​នៅ​ឡើយ​ជាមួយ​ក្រុម​ការងារ​របស់​ខ្លួន ដោយ​រំពឹង​ថា​នឹង​ចេញ​ជា​ផ្លែផ្កា​នៅ​ពេល​ខាង​មុខ​នេះ។

 

២. ​ប្រសិន​បើ​មាន​យុវជន​ណា​ល្អ នឹង​នាំ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន

 

Honda ​សន្យា​អ្វី​ខ្លះ​ជាមួយ​ប្រជាជន​កម្ពុជា?

 

សាលា​បាល់ទាត់​ដែល Honda ​បង្កើត​នោះ ​មិន​ទាន់​ច្បាស់​ថា​ត្រូវ​ជ្រើសរើស​កីឡាករ​ប៉ុន្មាន​នាក់​នោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ជប៉ុន​ដឹង​ច្បាស់​ជាង​គេ​គឺ​ប្រសិន​បើ​បើក​សាលា​ហើយ ​មាន​យុវជន​ណា​ល្អ នោះ​រូបគេ​នឹង​នាំ​ទៅ​ដក​ស្រង់​បទ​ពិសោធន៍​ជាមួយ​ក្លឹប​ផ្សេង​ទៀត​នៅ​ជប៉ុន។

 

៣. ​គោល​បំណង​ដែល​បង្កើត​សាលា​គឺ​ជួយ​កម្ពុជា ​មិន​គិត​ផល​ប្រយោជន៍​

ចាប់​តាំង​ពី​បាន​មក​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​អំឡុង​ពេល​ជម្រុះ World Cup ​កីឡាករ Honda ​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​នេះ​ទៅ​ហើយ។ លោក​តែងតែ​សង្កេត​មើល​វិស័យ​កីឡា​របស់​កម្ពុជា ខណៈ​ដែល​ពេល​កម្ពុជា​ឈ្នះ​ឆាយនីស​តៃប៉ិ លោក​ក៏​បាន​ដឹង​ផង​ដែរ។ សាលា​ដែល Honda ​បង្កើត​គឺ​ដើម្បី​ថ្នាល​យុវជន​កម្ពុជា ឈាន​ទៅ​រក​សមត្ថភាព​មួយ​ដែល​អាច​ទទួល​ស្គាល់​បាន។

 

Honda ​សន្យា​អ្វី​ខ្លះ​ជាមួយ​ប្រជាជន​កម្ពុជា?

 

គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ កីឡាករ​វ័យ​២៩​ឆ្នាំ​ខាង​លើ​បាន​បង្កើត​សាលា​បាល់ទាត់​ជាង​៦០​សាលា​ទៅ​ហើយ បើ​គិត​ទាំង​នៅ​ប្រទេស​ជប៉ុន​និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត។ ដោយ​អ្វី​ដែល​រូប​គេ​ធ្វើ​នេះ គឺ​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​យុវជន​ដែល​ចង់​លេង​បាល់ទាត់​ពិត​ប្រាកដ៕

 

អត្ថបទ៖ មុន្នី រម្យ